ស្ត្រីពាក់អាវខ្មៅ សក់ខ្លីក្រោមត្រចៀកបន្តិច និងមានព្យួរស្លាកលេខអ្នកទោសជាប់នឹងក ដែលកំពុងបីកូនតូចជាប់នឹងទ្រូងប្រកបដោយទឹកមុខច្របូកច្របល់ តក់ស្លុត ភ័យខ្លាច ស្រពាប់ស្រពោនជាអនេក ដែលលោកអ្នកកំពុងមើលនេះ មានឈ្មោះថា ចាន់ គឹមស៊្រុន

ស្ត្រីពាក់អាវខ្មៅ សក់ខ្លីក្រោមត្រចៀកបន្តិច និងមានព្យួរស្លាកលេខអ្នកទោសជាប់នឹងក ដែលកំពុងបីកូនតូចជាប់នឹងទ្រូងប្រកបដោយទឹកមុខច្របូកច្របល់ តក់ស្លុត ភ័យខ្លាច ស្រពាប់ស្រពោនជាអនេក ដែលលោកអ្នកកំពុងមើលនេះ មានឈ្មោះថា ចាន់ គឹមស៊្រុន។ លោកស្រីមានប្តីឈ្មោះ សេក សាត ហៅ នីន និងឈ្មោះបដិវត្តន៍ហៅ ប្រាក់ មាននាទីជាលេខាភូមិភាគ២៥ ក្នុងអំឡុងរបបខ្មែរក្រហម។ លោកស្រី និងប្តី ព្រមទាំងទារកអភ័ព្វ ត្រូវខ្មែរក្រហមចាប់យកមកឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ នៅមន្ទីរស-២១ ឬគុកទួលស្លែង ដោយត្រូវចោទពីបទ ក្បត់អង្គការ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាប្រជាធិបតេយ្យ #ទុក្ខវេទនា #ទារុណកម្ម #គុកទួលស្លែង #ស២១

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner