សហរដ្ឋអាម៉េរិកនិយាយថា អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមួយគ្រាប់ ប៉ុន្តែមិនគំរាមកំហែងដល់មូលដ្ឋានទ័ពសហរដ្ឋអាម៉រិកឡើយ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់ទើបបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ ដែលអាចហោះបានចម្ងាយ១ពាន់គីឡូម៉ែត្រ នេះបើតាមការសន្និដ្ឋានរបស់សហរដ្ឋអាមេ៉រិកនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
ទន្ទឹមគ្នានេះដែរ កងកម្លំាងអាមេ៉រិកបញ្ជាក់ដែរថា គ្រាប់មីស៊ីសនោះ ជាប្រភេទហ្សាបាអាប់ ៣ (Shabaab-3) ប៉ុន្តែវាមិនបានបង្កការគំរាមកំហែងណាមួយ ទៅដល់មូលដ្ឋានកងទ័ពអាមេ៉រិកនានានៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ ។
គ្រាប់មីស៊ីលនេះដែរ ត្រូវបានគេបាញ់ចេញពីតំបន់មួយស្ថិតនៅភាគខាងត្បូងទឹកដីអ៊ីរ៉ង់ ហើយបានធ្លាក់នៅតំបន់មួយទៀត ដែលស្ថិតនៅជាយឆ្ងាយពីរដ្ឋធានីតេហេរ៉ង់ ៕ធ.ដ



