រុស្ស៊ីបញ្ចប់ការដឹកជញ្ជូនប្រព័ន្ធ S-400 ក្នុងដំណាក់កាលដំបូងឲ្យតួកគី

សហរដ្ឋអាមេ៉រិក៖ រុស្ស៊ីបានបញ្ចប់ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ក្នុងដំណាក់កាលដំបូងឲ្យប្រទេសតួកគីហើយ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិនស៊ីនហួរ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ(ម៉ោងក្នុងតំបន់) ។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ បានអំពាវនាវឱ្យទីក្រុងអង់ការ៉ា កុំដាក់ដំណើរការប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ក្នុងគ្រាដែលសភាអាមេ៉រិកកំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងតួកគី ។

ដោយឡែកប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ធ្លាប់បានបញ្ជាក់កន្លងទៅនេះថា ប្រទេសលោក នឹងដំណើរការប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទាំងស្រុងនៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner