កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ៣០គ្រឿងទៅខេត្តកំពង់ឆ្នាំង ដើម្បីត្រៀម ជួយង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

(ភ្នំពេញ)៖ ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្ត ប្រភេទ Dongfeng ចំនួន ៣០គ្រឿង និងសម្ភារៈសង្រ្គោះមួយចំនួនទៀត ទៅកាន់តំបន់ភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបម្រើការឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះជួយអន្តរាគមន៍សង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឬគ្រោះមហន្តរាយនានា ដែលកើតឡើងដោយយថាហេតុណាមួយ៕
ប្រភព ៖ BTV

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner