បញ្ចប់ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣
ភ្នំពេញ៖ការប្រកួត កីឡាវាយកូនគោលមិត្តភាពរវាងកងយោធពល ខេម ភូមិន្ទ និងស្ថានទូត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣ ដែល ភាគី ទាំងពីរបានសហការគា្នរៀបចំប្រកួត នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅលើទីលានកីឡាវាយកូនគោលហ្គាឌិតស៊ីធី ក្រោម អធិបតី ភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ទៀ សីហា ឧបនាយ រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម វាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ចប់ទៅដោយសាមគ្គីភាព និងមិត្តភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយ សេនា ធិ ការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣នេះ មាន កីឡាករ កីឡាការិនីភាគីកម្ពុជា និងចិនចូលរួមប្រកួតប្រជែងសរុប ចំនួន ៧៨នាក់។ក្នុងនោះភាគីកម្ពុជានៃកងយោពលខេមរភូមិន្ទ៣៩នាក់ និងភាគីមន្រ្តីស្ថានទូតចិនចំនួន៣៩នាក់ ដោយបែងចែក ចេញ ជា១៩ក្រុម ក្នុងមួយក្រុមមានគ្នា៤នាក់ ដោយភាគីកម្ពុជាពីរនាក់ និងភាគីចិនពីរនាក់ វាយចេញពីធីខៀវ។
ឯកឧត្តម ឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា ការប្រកួតមិត្តភាព លើក ទី៣នេះ បានបង្កើតឡើងក្នុងគោលបំណង ចូលរួមអបអរសាទរ ខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណប្រជាមានិតចិន និងចូលរួមអបអរសាទរខួបទី៧៤នៃថ្ងៃ បង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធ ពល ខេមរភូមិន្ទ ក៏បានបន្តថា ថ្វីដ្បិតការប្រកួតនេះ ជាការប្រកួតមិត្តភាព ក៏ពិតមែន ប៉ុន្តែការប្រកួតរៀបចំទៅតាមស្តង់ដារ ដោយតម្រូវឲ្យកីឡាករ កីឡាការិនីចូលរួមទាំងអស់អនុវត្តន៍ទៅតាមច្បាប់ការប្រកួតយ៉ាងត្រឹម។
ឯកឧត្តម Wang Wentian បានថ្លែងលើកឡើងថា នេះជាលើកទី៣ ហើយ ដែលកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំនៅ ព្រះ រាជាណាចក្រកម្ពុជា បានបង្កើតនូវកម្មវិធីប្រកួត ប្រជែងកីឡាវាយកូន គោលក្នុងន័យផ្សារភ្ជាប់នូវទំនាក់ទងមិត្តភាពនិងសាមគ្គីភាព បង្ហាញ ពីការស្រលាញ់ និងរាប់អានគ្នាជាបងប្អូនជាមហាមិត្តដែកថែប។ ឯកឧត្តម អគ្គរដ្ឋទូតចិន បាន បន្តទៀតថា ជាក់ស្តែងការប្រកួតនៅ ថ្ងៃនេះ គឺសបញ្ជាក់ឱ្យឃើញថា ភាគីកម្ពុជាចូលរួមយ៉ាងក្លៀវ ក្លាក្នុង ការចូលរួមអបអរសាទរទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន និងអបអរសាទរបុណ្យជាតិ ចិនខួបទី៧៤ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះដែរសម្តេច ពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការរៀបចំប្រកួតកីឡាវាយកូនគោលរវាងស្ថានទូសាធាររដ្ឋប្រជាមានិតចិនជាមួយកងយោធពលខេមរភូមិន្ទ បានបង្កើតឡើងចំនួន៣លើក មក ហើយ និងលើកទី៣នេះ ហាក់ដូចជាពិសេសធំធេងបានបង្ហាញនៃ ចំណងទំនាក់ទំនងការទូតរវាងភាគីប្រទេសទាំងពីរកាន់តែល្អនិងស្អឹតរមួតបន្ថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ការប្រកួតកីឡា វាយកូនគោលដែលភាគីប្រទេសទាំងពីររៀបចំឡើងជាបន្តបន្ទាប់នេះ គឺបានបង្ហាញថា កម្ពុជានិងចិនចូលរួមថែរក្សាប្រពៃណីចំណងមិត្តភាព និងសាមគ្គីភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍ធំៗរបស់ជាតិនៃប្រទេសទាំងពីរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ដល់ក្រុមការងារ ភាគីទាំងពីរដែលបានរួមសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសាមគ្គីភាពនិងមិត្តភាព។ឆ្លងកាត់ការប្រកួតអស់រយៈពេលមួយព្រឹកជ័យលាភីលេខ១បានទៅលើក្រុមសម្តេចពិជ័យសេនា ទៀ បាញ់ និងជ័យលាភីលេខ២បានទៅ លើក្រុមភាគីចិន៕ អត្ថបទ៖ រូបភាព ងីម ឆៃហួត អត្ថបទៈជាវ ចន្ធូ






