បារាំងអំពាវនាវឱ្យអឺរ៉ុបរួមគ្នាឆ្លើយតប ចំពោះបញ្ហាការធ្វើចំណាកស្រុក

វ៉ាឡែត៖ ប្រធានាធិបតីប្រទេសបារាំង លោក ម៉ាក្រុង អំពាវនាវឱ្យមាន «ការឆ្លើយតបរបស់សហភាពអឺរ៉ុប» ចំពោះបញ្ហាការធ្វើចំណាកស្រុក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមានការឆ្លើយតប «អឺរ៉ុបរួម» មួយ ដើម្បីដោះស្រាយបញ្ហាដ៏លំបាក នៃការធ្វើចំណាកស្រុក។

នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសម៉ាល់តឺ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ មេដឹកនាំនៃប្រទេសចំនួនប្រាំបួននៃតំបន់មេឌីទែរ៉ាណេ និងអឺរ៉ុបភាគខាងត្បូងបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យខ្លាំងក្លា របស់សហភាពអឺរ៉ុប ជុំវិញឫសគល់នៃការធ្វើចំណាកស្រុក ប្រភពដើម និងប្រទេសដែលឆ្លងកាត់។

គួរបញ្ជាក់ដែរថា ការកើនឡើងយ៉ាងខ្លាំងនៃជនចំណាកស្រុកដែលចុះចត នៅលើកោះ Lampedusa ដ៏តូចមួយ របស់ប្រទេសអ៊ីតាលី កាលពីដើមខែកញ្ញា បានធ្វើឱ្យភាពតានតឹងនៅក្នុងប្លុកនេះឡើងវិញ ហើយបានជំរុញឲ្យមានការដាក់ចេញយុទ្ធសាស្រ្តរួមថ្មី។

ប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យមាន “ការឆ្លើយតបអឺរ៉ុបរួមមួយ” ដោយជំរុញឱ្យមាន “សាមគ្គីភាពជាមួយប្រទេសអ៊ីតាលី។

នាយករដ្ឋមន្ត្រី អ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយដែរថា បណ្តាប្រទេសជួរមុខកំពុងតស៊ូដើម្បីដោះស្រាយជាមួយនឹងការមកដល់ឥឡូវនៃបណ្តាមេដឹកនាំ នៅពេលនេះ ប៉ុន្តែបើគ្មានដំណោះស្រាយរួមពីប្លុកអឺរ៉ុបទេ ជនចំណាកស្រុកនឹងមានចំនួនដូ៏ច្រើនលើសលប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner