បាតុកម្មប្រឆាំងនឹងវគ្គសិក្សា «អប់រំផ្លូវភេទ» នៅសាលារៀន ក្នុងប្រទេសបែលហ្ស៊ិក

ព្រុចសែល៖ ក្រុមបាតុកររាប់សិបនាក់បានដើរតាមផ្លូវ ក្នុងរដ្ឋធានី ព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីតវ៉ាលើវគ្គសិក្សា «អប់រំផ្លូវភេទ» នៅក្នុងសាលារៀនដែលបានបង្កឱ្យមានភាពចម្រូងចម្រាស ក្នុងប្រទេស ដែលនិយាយភាសាបារាំងនៅតំបន់ខ្លះមួយនេះ។

កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ជាមួយនឹងការស្រែកពាក្យថា «កុំប៉ះកូនយើង» ក្រុមអ្នកតវ៉ាបានស្វែងរកការជំទាស់នឹងចំណាត់ការរបស់អាជ្ញាធរ និយាយភាសាបារាំងដែលណែនាំឲ្យមានវគ្គសិក្សា រយៈពេលពីរម៉ោង ជាប្រចាំសម្រាប់កុមារ ដែលមានការឆ្លើយសំណួររបស់សិស្សានុសិស្ស លើប្រធានបទរសើប។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីមក កម្មវិធីសិក្សានេះបានបង្កឱ្យមានប្រតិកម្មប្រឆាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងមានការអំពាវនាវ ធ្វើការតវ៉ាពីក្រុមអភិរក្សខ្លាំង រួមទាំង សមាគមអ៊ីស្លាម និង គណបក្ស Civitas ដែលជាគណបក្សស្តាំនិយមខ្លាំង នៃសាសនាកាតូលិកជ្រុលនិយម។

អ្វីជាការកត់សម្គាល់ កាលពីពាក់កណ្តាលខែកញ្ញា តុលាការប្រទេសបែលហ្ស៊ិកបានបើកការស៊ើបអង្កេតលើករណីនៃ «ការដុតបំផ្លាញមួយ» បន្ទាប់ពីអគ្គីភ័យបានឆាបឆេះសាលារៀនចំនួន៤ ដែលគេជឿថា ជាស្នាដៃរបស់ក្រុមប្រឆាំងនឹងវគ្គសិក្សានេះ។

បាតុករម្នាក់ ឈ្មោះថា Gregory បានប្រាប់ថា «ការនិយាយជាសាធារណៈជាមួយកុមារ អំពីការរួមភេទអាចធ្វើឱ្យពួកគេខកចិត្ត ហើយវាគួរតែឪពុក ម្តាយទេ ក្នុងការនិយាយអំពីផ្លូវភេទនេះ មិនមែនជារដ្ឋនោះទេ»

គួរបញ្ជាក់ដែរថា «វគ្គសិក្សាផ្លូវភេទ» ដែលផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបែលហ្ស៊ិក និយាយភាសាបារាំង គឺលោកស្រី Caroline Desir ត្រូវបានផ្តល់ជូនសម្រាប់សិស្សានុសិស្ស នៅថ្នាក់បឋមសិក្សា និង អនុវិទ្យាល័យ ជាដើម ដែលកុមារទាំងនោះ ស្ថិតក្នុងវ័យចន្លោះពី ១១ ដល់ ១៦ឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner