អត្តពលិកកីឡាទូកកម្ពុជាចូលរួមកីឡាអាស៊ី នៅចិនជាមួយនឹងក្តីរំពឹងខ្ពស់ឈ្នះមេដាយជូនជាតិ

ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាបានចាកចេញពី ប្រទេស កម្ពុជាទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាព្រឹកថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកព័ត៌មានមុនឡើងយន្តហោះ លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូនិងទូករ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា ការទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិកសរុបចំនួន១៧រូប ក្នុងនោះកីឡាករ១៤រូប និងគ្រូបង្វឹកចំនួន៣រូប ដែលនឹងធ្វើការប្រកួតលើ៣វិញ្ញាសាទូកអ៊ំចំណុះ១២នាក់ចម្ងាយ១០០០ម៉ែត្រ .ទូកអ៊ំចំណុះ១២នាក់ ចម្ងាយ ៥០០ម៉ែត្រនិងទូកអ៊ំចំណុះ ១២នាក់ចម្ងាយ២០០ម៉ែត្រ។

គ្រូជំនួយរូបនេះអះអាងទៀតថា សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីលើកនេះ ក្រុមកីឡាករទូកបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹកមីយ៉ាន់ម៉ាមិនថាហាលក្តីឬហាលភ្លៀងនោះទឡើយ ព្រោះចង់ទទួលបានលទ្ធផលល្អមកជូនជាតិ។ លោកថា តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករបូករួមជាមួយការយកចិត្តទុកដាក់ទំនុកបំរ៉ុងពីសំណាក់ថ្នាក់ដឹកនាំសម្តេចក្រឡាហោម ស ខេងប្រធានសហព័ន្ធ ឯកឧត្តម ប៉ាន សូរស័ក្ក និងឯកឧត្តម ទៀ វិញ អនុប្រធានសហព័ន្ធ និងឯកឧត្តម បណ្ឌិត មាស សារិនអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ សម្រាប់ការប្រជែងលើកនេះ យើងរំពឹងខ្ពស់ថា ក្រុមទូករបស់កម្ពុជានឹងរកបានមេដាយកម្រិតណាមួយបានជូនកម្ពុជាជាក់ជាមិនខាន។

ដោយឡែក កីឡាករ អ៊ុក ម៉ាធែល កីឡាករទូកដែលជាសមាភាពសំខាន់ក្នុងក្រុម បានបង្ហាញចំណាប់អារម្មណ៍ថា សម្រាប់ការតៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១នេះ ពួកគាត់ជាកីឡាករមានទំនុកចិត្តជាខ្លាំងលើការប្រកួតប្រជែង ខណៈការហ្វឹកហាត់នៅឯខេត្តកំពតពួកគេជាកីឡាករបានខិតខំហហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹកបរទេសលោក ណាញ ណាញធូ ព្រោះចង់ដណ្តើមបានមេដាយជូនជាតិមាតុភូមិ។ អ៊ុក ម៉ាធែល ប្តេជ្ញាថា នឹងសាមគ្គីជាក្រុមប្រកួតដណ្តើមយកមេដាយឲ្យបានជូនកម្ពុជា។

នាឱកាសជូនដំណើរអត្តពលិកទៅចូលរួមប្រកួតនៅចិន កញ្ញា មាសតឿ អ្នកនាំពាក្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បាននាំយកនូវពាក្យផ្តាំផ្ញើរពីសម្តេចក្រឡាហោម ស ខេងប្រធានសហព័ន្ធ និង ឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានសហព័ន្ធជូនដល់កីឡាករដែលចូលរួមកីឡាអាស៊ីនៅចិនថា សូមឲ្យកីឡាករទាំងអស់យកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុខភាព ត្រូវចូលគេងឲ្យបានទៀងទាត់តាមម៉ោងកំណត់របស់គ្រូបង្វឹក និងហូបចុកបានគ្រប់គ្រាន់និង កុំហូបអាហារណាដែលពុំធ្លាប់ហូបឲ្យសោះខ្លាចបង្កផលមិនល្អដល់សុខភាពរបស់យើងនាំឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង ពិសេស ត្រូវប្រកួតដោយមានទំនុកចិត្តប្រឹងប្រែងដណ្តើមជ័យជំនះជូនជាតិ។

សម្រាប់ការប្រកួតកីឡាអាស៊ី លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ផ្នែកកីឡាទូកប្រកួតពីថ្ងៃទីប្រកួតពីថ្ងៃទី៤ដល់ទី៦ ខែ តុលា ឆ្នាំ២០២៣ ប៉ុន្តែអត្តពលិកទូកកម្ពុជាចេញពីថ្ងៃទី១ខែ តុលា គឺដើម្បីទៅដល់ប្រទេសចិន បានសម្រាក និងមានពេលហ្វឹកហាត់បានគ្រប់គ្រាន់ មានកម្លាំងប្រកួតប្រជែងដណ្តើមបានមេដាយជូនជាតិមាតុភូមិ។

សូមរំលឹកផងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួធ្វើជាម្ចាស់ផ្ទះ កាលពីអំឡុងខែ ឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ កម្ពុជាដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងនោះមានមេដាយមាសគ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង៕

រូបភាព ងីម ឆៃហួត អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner