ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ដឹកនាំក្រុមការងារចូលរួមពិធី បុណ្យ កាន់បិណ្ឌវេនទី២ នៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំព្រះធាតុ អមដំណើរដោយ លោក ជៀប ប៊ុនអៀង, លោក ឡេង ជីវិន អនុប្រធានក្រុមការងារចុះជួយឃុំព្រធាតុ និងសមាសភាពក្រុមការងារពីនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តស្ទឹងអង្កាញ់ និងវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ក៏មានលោកទ្រី ពៅ មេឃុំព្រះធាតុ សមាជិកក្រុមប្រឹក្សាឃុំនិង យុវជនឃុំបានដឹកនាំក្រុមការងារ ចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌទី២ ចំនួន២វត្ត គឺទី១ នៅវត្តសុវណ្ណគិរីស្ទឹងអង្កាញ់ និងទី២ នៅវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ដោយក្រុមការងារបាននាំទេយ្យទាន និងបច្ច័យប្រគេនដល់គណ:កម្មការវត្ត មានដូចជា ៖

មី១កេស ,អង្ករ២៥គីឡូចំនួន២បាវ , ទឹកស៊ីអីវ១យួរ ទឹកបរិសុទ្ធ២កេស ទឹកដោះគោ២កំប៉ុង ស្ករស២គីឡូ អំបិល២គីឡូ ប៊ីចេង២កញ្ចប់ ស្លារដក់១ ដែលសរុបថវិកា ១,១២៥,០០០៛ និងបច្ច័យតំកល់កសាងវត្តចំនួន៦៤០,០០០៛។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពគន្លងផ្លូវ(ស្តេចកន) ក្នុងភូមិសាស្រ្តទន្លេស្ងួត ផងដែរ ។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ មួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្ត តែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្តឬ ភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ រហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner