អ្នកការទូតកំពូលអឺរ៉ុបសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយសភាអាមេរិកផ្អាកជំនួយដល់អ៊ុយក្រែន

ព្រុចសែល៖ រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែនសិន បន្ទាប់ពីមូលនិធិយោធាបន្ថែមទៀតត្រូវបានដកចេញពីកិច្ចព្រមព្រៀងកញ្ចប់ថវិកាសភា ប៉ុន្តែលោក ចូ បៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិកមិនទុកអ៊ុយក្រែនចោលឡើយ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រូបលោកមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីជំនួយអ៊ុយក្រែនត្រូវបានទម្លាក់ចេញពីកិច្ចព្រមព្រៀងរបស់សភាអាមេរិក ដើម្បីជៀសវាងការបិទរដ្ឋាភិបាល។

លោក Borrell បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងកៀវ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនយ៉ាងដូច្នេះថា ខ្ញុំមានក្តីសង្ឃឹមថា នេះមិនមែនជាការសម្រេចចិត្តច្បាស់លាស់ទេ ហើយអ៊ុយក្រែននឹងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។

លោក Borrell បានគូសបញ្ជាក់ថា ការគាំទ្រផ្នែកយោធារបស់យើងចំពោះអ៊ុយក្រែនបានឈានដល់ ២៥ពាន់លានអឺរ៉ូ។ ហើយសរុបមក ជំនួយមនុស្សធម៌ផ្នែកយោធាបានឈានដល់ ៨៥ពាន់លានអឺរ៉ូ ដែលរួមគ្នា រវាងស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិក គឺជាចំនួនខ្ពស់បំផុតក្នុងពិភពលោក។

លោកបន្ថែមថា មុនថ្ងៃម្សិលមិញ គណៈកម្មការក៏បានប្រកាសនូវសំណើទៅកាន់រដ្ឋសមាជិក នៃមូលនិធិអ៊ុយក្រែនផងដែរ ដើម្បីស្វែងរកថវិកា ៥០ពាន់លានអឺរ៉ូបន្ថែមទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner