អង់គ្លេសវិនិយោគជាង ៤ពាន់លានដុល្លារលើគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

ឡុងដ៍៖ មន្រ្តីរដ្ឋាភិបាលបាននិយាយថា ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤ពាន់លានផោន ឬប្រមាណ ៤.៨ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ដំណាក់កាលថ្មី នៃគម្រោងសាងសង់នាវាមុជទឹកប្រយុទ្ធជំនាន់ថ្មី SSN-AUKUS។

កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកប្រយុទ្ធជំនាន់ថ្មី ដែលមានការចូលរួមពីក្រុមហ៊ុនអង់គ្លេស BAE Systems Rolls-Royce និង Babcock គឺជាផ្នែកមួយនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេស ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានសរសើរវាថា ជាកិច្ចព្រមព្រៀងការពារពហុភាគីដ៏សំខាន់បំផុតសម្រាប់ជំនាន់ថ្មី។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្ក្រែន ហ្សែបស៍ បាននិយាយនៅក្នុងសន្និសិទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនៅទីក្រុងមែនឆេស្ទើ នៅថ្ងៃអាទិត្យសប្តាហ៍មុនថា នាវាមុជទឹកនឹងផ្តល់អំណាចដល់កងទ័ពជើងទឹក ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់យើងនៅក្រោមសមុទ្រ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុនអង់គ្លេស BAE Systems បាននិយាយថា នាពេលអនាគត SSN-AUKUS នឹងក្លាយជានាវាមុជទឹកដ៏ធំបំផុត ដ៏មានឥទ្ធិពលបំផុត និងទំនើបបំផុត ដែលនឹងផ្គត់ផ្គង់ដល់កងនាវាចរអង់គ្លេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner