សិប្បកម្មត្រីងៀត នៅខេត្តសៀមរាប ទទួលបានអតិថិជនថ្មីៗបន្ថែមទៀត ក្រោយការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន

សៀមរាប: ការលក់ផលិតផលកែច្នៃពីផលិតផលជលផល នៃសិប្បកម្ម សិប្បកម្មកែច្នៃតី្រ សំណាង សុធា និង សហគ្រាសកែច្នៃត្រីងៀត Home Taste Food ទទួលបានកំណើននៃការបញ្ជារទិញពីអតិថិជនថ្មីៗបន្ថែមទៀត ក្រោយក្រសួងកសិកម្ម និងអង្គការយូនីដូ សហការគ្នា ក្នុងការដឹកនាំអ្នកសារព័ត៌មានចុះទៅទស្សនកិច្ចដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីការអនុវត្តស្តង់ដារចំណីអាហារនៅសិប្បកម្មទាំងនេះ។

លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ថា ថ្មីៗនេះ ពោលគឺចាប់តាំងពីក្រុមការងារក្រសួងកសិកម្ម និងអង្គការយូនីដូ បាននាំអ្នកសារព័ត៌មានមកដល់សិប្បកម្មដោយផ្ទាល់មក លោកសង្កេតឃើញថា ការលក់ផលិផលតកែច្នៃដូចជា ត្រីងៀត ជាដើម មានកំណើនក្នុងរង្វង់១០ភាគរយ ដែលសុទ្ធសឹងតែ ជាអតិថិជនថ្មីៗ។
លោកបានបញ្ជាក់ ថា ៖ «បើតាមខ្ញុំមើលទៅការលក់ដែលកើនឡើងប្រមាណ១០ភាគរយនេះ សុទ្ធតែជាអតិថិជនថ្មីៗ ដែ លគាត់បានទាក់ទងមកកុម្មង់ទិញ។ អតិថិជនថ្មីៗ ដែលបានបញ្ជាទិញទាំងនោះ គឺសម្រាប់យកទៅបរិភោគ មិនមែនជាអ្នកល ក់បន្តឡើយ។ ខ្ញុំយល់ថា ការដែលផលិតផលរបស់យើងមានស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់ ស្របតាមនិមិត្តសញ្ញា គុ ណភាពផលិតផលជលផលកម្ពុជា (CQS) មិនត្រឹមតែលក់បានតម្លៃខ្ពស់ទេ ថែមទាំងមានកំណើននៃការលក់ជាបន្តប ន្ទាប់»។
អ្នកស្រី ម៉ូ នីដា ជាអតិថិជនថ្មីរបស់សិប្បកម្មកែច្នៃត្រី សំណាង សុធា ដែលបានទិញត្រីកន្ធរប្រឡាក់ងៀត, ត្រីកំភ្លាវ និងប្រ ហុកសាច់ ពីសិប្បកម្មនេះ បានប្រាប់ឱ្យដឹងដែរថា ក្រោយពីបានភ្លក់រសជាតិផលិតផលពីខាងសិប្បកម្មសំណាង សុធា ដែលកូនរបស់អ្នកស្រីបានទិញផ្ញើ និងបានឃើញពីការផ្សព្វផ្សាយថា សិប្បកម្មនេះមានការកែច្នៃស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់មក អ្នកស្រីក៏បានបញ្ជាទិញភ្លាមៗ ដោយមួយចំណែកសម្រាប់បរិភោគ និងមួយចំណែកសម្រាប់ផ្ញើកូននៅសហរដ្ឋអាមេរិកផងដែរ។
អ្នកស្រីបានបញ្ជាក់ថា ៖ «ខ្ញុំធ្លាប់ភ្លក់ម្តងនៅសៀមរាប ក្រោយមកខ្ញុំឃើញគេផ្សាយពីសិប្បកម្មនេះនៅតាមទូរទស្សន៍ថា មានអនាម័យ មានស្តង់ត្រឹមត្រូវ ទើបខ្ញុំសាកកុម្មង់ទិញដើម្បីទុកហូបខ្លួនឯងផងនិងផ្ញើទៅកូននៅអាមេរិកផង។ តម្លៃប៉ុណ្ណឹងសម្រាប់ខ្ញុំគឺសមរម្យហើយ តែបើសិនជាខាងសិប្បកម្មគាត់លក់ធូរជាងហ្នឹងបន្តិចទៀត អ្នកក្នុងស្រុកនឹងជួយទិញហូបកាន់តែច្រើន»។
មិនត្រឹមតែសិប្បកម្មកែច្នៃត្រី សំណាង សុធាប៉ុណ្ណោះទេ ដែលមានកំណើននៃការលក់, សហគ្រាសកែច្នៃត្រីងៀត Home Taste Food របស់ អ្នកស្រី ស៊ឹម សេរីររ័ត្ន ក៏លក់បានច្រើនជាងមុនចន្លោះពី១០ទៅ១៥ភាគរយដែរ ។
អ្នកស្រី ស៊ឹម សេរីររ័ត្ន បានប្រាប់ថា ចាប់តាំងពីមានក្រុមសារព័ត៌មានជួយផ្សព្វផ្សាយ មក ឃើញថាការលក់មានការប្រសើរឡើងជា ងមុន ដោយការលក់មានការកើនឡើងពី១០ ទៅ ១៥ភាគរយ ភាគច្រើនជាអតិថិជនថ្មីៗ។
អ្នកស្រីបានបញ្ជាក់បែបនេះថា ៖ «អតិថិជនថ្មីៗទាក់ទងមកសួរព័ត៌មានលំអិតអំពីផលិតកម្ម និង តម្លៃលក់រាយ និងបោះដុំហើយក៏មានអតិថិជនថ្មីៗទាក់ទងមកដើម្បីទិញយកទៅបរិភោគ និង ទិញយកទៅផ្ញើ បងប្អូននៅស្រុកក្រៅផងដែរ។ យើងរី ករាយនូវលទ្ធផលដ៏ល្អនេះ និងអរគុណខាងក្រសួងកសិកម្ម ក៏ដូចជាអង្គការយូនីដូ ចំពោះការគាំទ្រនាពេលកន្លងមកដែរ»។
លោកស្រី ឃឺម ចរិយា អ្នកសម្របសម្រួលវិស័យឯកជនគម្រោង CAPFish-Capture បានមានប្រសាសន៍ថា ដំណើរទ ស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅពេលថ្មីៗមក នេះ បានផ្តល់ផលប្រយោជន៍ជាច្រើនលើការជួយជំរុញម៉ាកយីហោរ បស់ស ហគ្រាសដែលបានទៅទស្សនា និងបានជួយលើកស្ទួយព្រមទាំងផ្សព្វ្ផផ្សាយ ផលិតផលរបស់សហគ្រាស ទាំងនោះ ទៅដ ល់សាធារណៈជន និងទីផ្សារនានាផងដែរ។
លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏បានជួយបង្កើនភាពជឿជាក់របស់សហគ្រាសក្នុងការប្រកួតប្រជែងទីផ្សារ និ ងកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ទំនិញ និងផលិតផលប្រកបដោយអនាម័យ និងស្តង់ដារ សុវត្ថិភាពនៅកម្ពុជា។
លោកស្រីអះអាងថាទៀតថា ៖ «ដំណើរទស្សនកិច្ចនេះបានបង្ហាញពីជោគជ័យនៃកិច្ចសហការ និងភាពជាដៃគូរជាមួយអ្ន ក ពាក់ពន្ធ័ដែលធ្វើការលើសុវត្ថិភាពចំណីម្ហូបអាហារចេញពីផលិតផលជលផលព្រមទាំងបង្ហាញភាពជាម្ចាស់របស់រដ្ឋាភិបាល ក្នុងការជំរុញអាជីវកម្មផលិតកម្មជលផល»។
លោក សេតធី ស៊ីថារ៉ាម៉ា ធមបាធូ ប្រធានគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ធ្លាប់ បាននិយា យថា អង្គការ UNIDO តាមរយៈគម្រោង (CAPFish-CAPTURE) នឹងធ្វើការសហការជាមួយរដ្ឋបាលជលផល និងស្ថា ប័នអនុវត្តច្បាប់ពាក់ពន្ធ័ ក្នុងការរៀបចំបង្កើតលក្ខខណ្ឌ័សមស្របសម្រាប់អជ្ញាធរមានសមត្ថកិច្ច អោយមានលទ្ធភាពអ នុ វត្តប្រព័ន្ធត្រួតពិនិត្យមួយ ដែលសមស្របតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិ។
អង្គការ UNIDO- CAPFish ក៏សហការណ៍ ជាមួយ អ្នកពាក់ពន្ធ័សំខាន់ៗ ដែលរួមមាន៖ ក្រុមអ្នកផលិត ផ្នែកឯកជន ដើម្បីធា នាការអនុវត្តន៍ គោលការណ៍ សុវត្ថិភាពអាហារបានល្អ និងបង្កើនភាពប្រកួតប្រជែងទាំងក្នុងទីផ្សារថ្នាក់តំបន់ និងអន្តរជាតិ ។
« អង្គការ UNIDO មានគោលដៅ និងក្តីស្រម៉ៃថា នឹងនាំយកផលិតផលជលផលកម្ពុជា ទៅទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរុប ក្នុងឆ្នាំ ២០២៤ »។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សេតធី ស៊ីថារ៉ាម៉ា ធមបាធូ៕
 ដោយ: វណ្ណ សុជាតា

ads banner