សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអុំស្រី វ៉េន សឿន ដែលមានជំងឺភ្នែកទ្បើងបាយ

ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំស្រី វ៉េន សឿន រស់នៅខណ្ឌច្បារអំពៅ មានជំងឺភ្នែកទ្បើងបាយ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេច នារសៀលថ្ងៃទី០២តុលា ឆ្នាំ២០២៣ ។

អ៊ំស្រី វ៉េន សឿន អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយបណ្តាលឱ្យមើលមិនឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត ។

ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់អ៊ំស្រី ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ អ៊ំស្រីអាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងបានគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner