កូរ៉េខាងជើង ចោទអាមេរិកថាជាអ្នកនៅពីក្រោយភេរវកម្មប្រឆាំង ស្ថានទូត គុយបា
ព្យុងយ៉ាង: នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ប្រទេសកូរ៉េខាងជើងបានប្រកាសចោទប្រកាន់សហរដ្ឋអាមេរិក ពីបទអនុញ្ញាតឱ្យមានអំពើភេរវកម្មប្រឆាំងនឹងគុយបា កើតមានឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងជើងបានបន្ថែមថា ការវាយប្រហារប្រឆាំងទៅនឹងស្ថានទូតគុយបានៅក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាលទ្ធផលនៃចេតនាប្រឆាំងនឹងប្រទេសគុយបា ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិកបានធ្វេសប្រហែសក្នុងការធានានូវសុវត្ថិភាពរបស់បេសកកម្មគុយបា ប៉ុន្តែប្រសិនបើការដាក់ប្រទេសដែលខ្លួនមិនចូលចិត្ត ដូចជាគុយបាជាដើម ទៅក្នុងបញ្ជីប្រទេសដែលឧបត្ថម្ភអំពើភេរវកម្មវិញ សហរដ្ឋអាមេរិកពិតជាពូកែណាស់»។
គួរបញ្ជាក់ថា ក្រៅពីប្រទេស គុយបា កូរ៉េ ខាង ជើង ស៊ីរី និង អ៊ីរ៉ង់ ក៏កំពុង ស្ថិតនៅ ក្នុង បញ្ជី ខ្មៅរបស់ ក្រសួងការបរទេសអាមេរិកដូចគ្នា។ គួររំឭកថា កាលពី ថ្ងៃ ទី ២៤ ខែកញ្ញា មានបុគ្គលម្នាក់បានធ្វើការ វាយប្រហារ ទៅកាន់ស្ថានទូតគុយបា ដោ យប្រើប្រាស់ដបស្រា ក្រឡុកចំនួន ពីរ គប់ចូលខាងក្នុងស្ថានទូតនាពេលយប់ ប៉ុន្តែមិនមាននរណា ម្នាក់ រង របួស និង ខូច ខាតអ្វីធ្ងន់ធ្ងរនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា នេះគឺជាការវាយប្រហារភេរវកម្មយ៉ាងធ្ងន់ធ្ងរ។ លោក ក៏បា ន ចង្អុល បង្ហាញឱ្យឃើញថា វាគឺជា ហេតុការណ៍ មួយ ស្រដៀង គ្នាទៅនឹង ឧប្បត្តិហេតុដែលបានកើតមានឡើងកាលពី ឆ្នាំ២០២០ ដែលកាលនោះ បុគ្គល ម្នាក់បា នបាញ់ កាំភ្លើង រះទៅកាន់អគារ ស្ថានទូតនេះ ដូចគ្នា។ យ៉ាងណាក៏ដោយ បុរ សម្នាក់ដែលបានបាញ់ប្រហារនោះ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនបានភ្លាមៗ។
អ្នកនាំពាក្យមួយរូបដែលមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន KCNA ថា ៖ «ឧប្បត្តិហេតុដែលបានកើតឡើងនេះ បានបង្ហាញយ៉ាងច្បាស់ថា វាគឺជាការយល់ព្រមឱ្យធ្វើដោយសម្ងាត់របស់រដ្ឋបាលសហរដ្ឋអាមេរិក»។
លោកបានពន្យល់ថា ជំនួសឱ្យការផ្ដោតទៅលើការចង្អុលឈ្មោះប្រទេសដែលឧបត្ថម្ភភេរវកម្ម សហរដ្ឋអាមេរិកគួរតែទ ទួ លខុសត្រូវចំពោះឧបទ្ទវហេតុភេរវកម្មថ្មីៗ និងជាប្រវត្តិសាស្ត្រកន្លងមកជាច្រើន ហើយត្រូវស៊ើបអង្កេតស្វែងរកការពិតជាមូលដ្ឋានដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក លោក ចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយថា សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយថាអាជ្ញាធរអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកនឹងធ្វើការស៊ើបអង្កេ តយ៉ាងយកចិត្តទុកដាក់។ ភ្នាក់ងារ សម្ងាត់ អាមេរិកបាន ឱ្យដឹង ថា គិតមកទល់ពេលនេះ គ្មាន នរណា ម្នាក់ ត្រូវ បានចាប់ ឃុំឃាំង នោះទេ ខណៈ ដែលការ ស៊ើបអង្កេតកំពុង បន្ត។
គួររំឭកថា ស្ថានទូតគុយបាបានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ២០១៥ នៅពេលដែលគុយបា និងសហរដ្ឋអាមេរិកបា នស្តារទំនាក់ទំនងការទូតឡើងវិញ។ រដ្ឋាភិបាលទីក្រុងហាវ៉ាណា (Havana) ប្រទេសគុយបា បាននិយាយថា វាមិ នសមហេតុផលទាល់តែសោះសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សាឈ្មោះប្រទេសគុយបានៅក្នុងបញ្ជីភេរវកម្មរបស់ខ្លួន និងរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដដែល៕
ប្រែសម្រួល:ធា សុខណា
ប្រភពព័ត៌មាន៖ Channel NewsAsia
North Korea blames US for ‘grave terrorist’ act against Cuban embassy