រុស្ស៊ី អាចនឹង កំណត់ គោលដៅ វាយប្រហារទាហាន អង់គ្លេស ដែល កំពុងផ្ដល់ការហ្វឹកហាត់ទៅកាន់ ទាហាននៅ អ៊ុយក្រែន
មូស្គូ: កាលពីថ្ងៃអាទិត្យម្សិលមិញ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានលើកឡើងថា ប្រសិនបើអង់គ្លេសមានទាហានដែលកំពុងផ្ដល់ការហ្វឹកហាត់ទៅកាន់កងទ័ពអ៊ុយក្រែននៅក្នុងទឹកដីអ៊ុយក្រែន នោះពួកគេនឹងក្លាយទៅជាគោលដៅវាយប្រហាររបស់កងកម្លាំងរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រផលិតគ្រាប់មីស៊ីល ប្រ ភេទ Taurus របស់អាល្លឺម៉ង់ ក៏នឹងត្រូវរងការវាយប្រហារផងដែរ ប្រសិនបើពួកគេធ្វើការផ្គត់ផ្គង់គ្រាប់មីស៊ីលទាំងអស់នោះទៅកាន់ទីក្រុងកៀវ (Kyiv)។
លោក មេដវេដេវ ដែ លបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានចាប់ផ្ដើមក្លាយជាឥស្សរជននយោបាយរុស្ស៊ីមួយរូបដែលតែងតែប្រកាសរិះគន់ប្រឆាំងលោកខាងលិចយ៉ាងខ្លាំងជាបន្តបន្ទាប់។ លោកថែមទាំងបានប្រើប្រាស់ប្រយោគថា សកម្មភាពរបស់លោកខាងលិច កំពុងនាំពិភពលោកទាំងមូលខិតជិតទៅរកសង្រ្គាមលោកលើកទី បីហើយ។
នៅក្នុងការបង្ហោះសារនៅលើបណ្ដាញតេឡេក្រាម (Telegram) លោក មេដវេដេវ បានសម្ដែងការខឹងសម្បារចំពោះរដ្ឋមន្ត្រីការពារជាតិអង់គ្លេសដែលទើបត្រូវបានតែងតាំងថ្មី លោក ហ្គ្រែន ហ្សាប (Grant Shapps) ដោយសារតែរដ្ឋមន្ត្រីការពារជាតិអង់គ្លេសថ្មីរូបនេះ បានថ្លែងនៅក្នុងបទសម្ភាសឱ្យកាសែតមួយថា រដ្ឋាភិបាលទីក្រុងឡុងដ៍ចង់បញ្ជូនក្រុមបង្វឹកយោធាទៅកាន់អ៊ុយក្រែន បន្ថែមទៅលើការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅអង់គ្លេសនាពេលប ច្ចុប្បន្ន និងនៅតាមបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ។
លោក មេដវេដេវ បានសរសេរ នៅលើបណ្ដាញតេឡេក្រាមថា ៖ «កងកម្លាំងបង្វឹកយោធាទាំងអស់នោះនឹងក្លាយទៅជាគោ លដៅសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការវាយប្រហារ។ ពួកគេគួរតែយល់យ៉ាងច្បាស់ណាស់ថា ពួកគេ នឹងត្រូវបានបំផ្លាញយ៉ាងព្រៃផ្សៃយ៉ាងណា»។
យ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានច្រានចោលការអត្ថាធិប្បាយរបស់លោក ហ្សាប ដោយនិយាយថា អង់គ្លេសមិនមានផែនការក្នុងការបញ្ជូនកងកម្លាំងបង្វឹកយោធាទៅកាន់អ៊ុយក្រែនភ្លាមៗនោះទេ។
លោក ស៊ូណាក់ បានប្រាប់សារព័ត៌មាននៅពេលចាប់ផ្តើមសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយមនៅទីក្រុង ម៉ានឆេស្ទើ (Manchester) ថា ៖ «អ្វីដែលរដ្ឋលេខាធិការក្រសួងការពារជាតិបាននិយាយគឺថា វាប្រហែលជាអាចនឹងកើ ត មានឡើងនៅថ្ងៃណាមួយនាពេលអនាគត ដែលថាយើងនឹងផ្ដល់ការហ្វឹកហាត់មួយចំនួនដោយផ្ទាល់នៅលើទឹកដីអ៊ុ យ ក្រែន»។
លោកបានបន្តថា ៖ «ប៉ុន្តែ ផែនការនេះគឺសម្រាប់រយៈពេលយូរ មិនមែននៅពេលឥឡូវនេះនោះទេ ហើយអង់គ្លេសក៏មិ នមានទាហានដែលនឹងត្រូវបញ្ជូនទាហានទៅប្រយុទ្ធគ្នានៅក្នុងជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែននោះដែរ»។
លោក មេដវេដេវ ក៏បាននិយាយបែបចំអកទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលចង់ឱ្យទីក្រុងប៊ែរឡាំងផ្គត់ផ្គង់គ្រាប់មីស៊ីលប្រភេទ Cruise Taurus ទៅឱ្យអ៊ុយក្រែន និងដែលបានរំពឹងថាគ្រាប់ទាំងនោះអាចវាយប្រហារទៅលើទឹកដីរុស្ស៊ីបាន ជាពិសេសការព្យាយាមកាត់ផ្ដាច់ការផ្គត់ផ្គង់របស់ទីក្រុងម៉ូស្គូទៅកាន់កងទ័ពរុស្ស៊ីនៅសមរភូមិ។
លោក មេដវេដេវ បានសរសេរបញ្ជាក់ថា ៖ «ពួកគេនិយាយថា ការធ្វើបែបនេះគឺស្របតាមច្បាប់អន្តរជាតិ។ បើដូច្នេះមែ ននោះ ការវាយប្រហារទៅលើរោងចក្ររបស់អាល្លឺម៉ង់ ដែលកំពុងផលិតគ្រាប់មីស៊ីលទាំងនោះ ក៏ស្របតាមច្បាប់អន្តរជា តិដូចគ្នាដែរ»។
លោកបានព្រមានថា ៖ «ក្រុមមនុស្សល្ងង់ទាំងអស់នេះ កំពុងរុញច្រានពួកយើងឆ្ពោះទៅរកសង្គ្រាមលោកលើកទីបី»។ គួររំឭកថា កាលពីខែកក្កដាកន្លងទៅ លោកក៏ធ្លាប់បាននិយាយម្ដងមកហើយថា សកម្មភាពប្រកបដោយភាពមិនសមហេតុផលរបស់លោកខាងលិច កំពុងនាំយើងខិតជិតទៅរកសង្រ្គាមលោកលើកទីបី៕
ប្រែសម្រួល:ធា សុណា
ប្រភពព័ត៌មាន៖ Reuters Russia could target any British soldiers training troops in Ukraine, Medvedev says