ជនសង្ស័យ ០៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៤ករណីផ្សេងគ្នា ត្រូវនគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូន  ជនសង្ស័យ០៨នាក់ពាក់ព័ន្ធ នឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្នុងនោះរួមមាន៖  ករណីទី១៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់, ករណីទី២៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់, ករណីទី៣៖លួចចំនួន១នាក់ និងករណីទី៖ ឆបោកចំនួន១នាក់។

យោងតាមមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា  ជនសង្ស័យទាំង៨នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ។

ជនសង្ស័យ ទាំង៨នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ។

ជាមួយគ្នានោះលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង  អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner