មន្ទីរពេទ្យជាតិតេជោសន្តិភាពគ្រោងដាក់សម្ពោធចុងខែតុលា (Video Inside)

មន្ទីរពេទ្យជាតិតេជោសន្តិភាព គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាចុងខែតុលានេះហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។

មន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលចាប់ផ្តើមកសាងតាំងពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ គឺជាមន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យនេះ នឹងបំពាក់ដោយសម្ភារៈបរិក្ខាវេជ្ជសាស្ត្រទំនើបស្របតាមលក្ខណៈស្តង់ដា។

មន្ទីរពេទ្យដែលមានទីតាំងស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គឺជាមន្ទីរពេទ្យដែលមានគ្រែសម្រាកព្យាបាលដល់ជិតមួយម៉ឺនគ្រែ ធំជាងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត១០ដង។

ads banner