បណ្ឌិត យ៉ង សាំងកុមារ៖ ក្រសួងកសិកម្ម នឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍ផលិតស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងពីប្រសិទ្ធភាព មុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់
ភ្នំពេញ: ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី៣ ខែតុលា ថា ក្រសួង នឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍កសិកម្មដែលផលិតស្រូវនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅសប្តាហ៍ក្រោ យ ដើម្បីសាកល្បងពីប្រសិទ្ធភាព មុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់។
ឯកឧត្តម យ៉ង សាំងកុមារ បញ្ជាក់ថា ការប្រគល់ជូនសហគមន៍កសិកម្មដែលផលិតស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងនេះ ដោយ សា រតែកន្លងទៅសហគមន៍នេះ ត្រូវបានក្រសួងយកធ្វើជាគំរូក្នុងការអនុវត្តគោលនយោបាយកសិកម្មនានា ដូចជាការគោលន យោបាយដាក់ពង្រាយមន្រ្តីកសិកម្មតាមឃុំជាដើម ដែលទទួលបានជោគជ័យនាពេលកន្លងមក។
លោកបញ្ជាក់ថា ៖ «ការគាំទ្ររបស់ក្រសួងនេះ គឺយើងយកម៉ាស៊ីននេះឱ្យសហគមន៍នៅស្រុកជើងព្រៃសាកល្បងប្រើប្រាស់សិ ន ដោយសារយើងពិនិត្យឃើញថា ម៉ាស៊ីននេះអាចដាំគ្រាប់ស្រូវបានជាគុម្ព និងអាចសម្រួលចន្លោះគុម្ពនិងចំនួនគ្រាប់ក្នុ ង មួយគុម្ពបានដូចជា ១ ឬ២ ឬ៣ ឬច្រើនគ្រាប់ក្នុង១ គុម្ព។ យើងកំពុងផ្តល់គាំទ្រដល់កសិករក្នុងការបង្កើនប្រសិទ្ធភាពផ លិតកម្មស្រូវ ហើយម៉ាស៊ីនដាំគ្រាប់ស្រូវជាការចូលរួមចំណែកសំខាន់មួយ»។
«ការគាំទ្ររបស់ក្រសួង មិនមែនមានន័យថា ក្រសួងនឹងចែកម៉ាស៊ីនដល់សហគមន៍នោះទេ ប៉ុន្តែនៅពេលដែលយើងសាកល្ប ងទៅឃើញថា វាមានគុណភាពល្អក្នុងការប្រើប្រាស់ហើយ យើងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទិញប្រើ ឬក៏ព លរ ដ្ឋដែលធនធានទិញយកទៅប្រកបអាជីវកម្មសម្រាប់ជួល ចំណេញបានច្រើន»។ ឯកឧត្តមយ៉ង សាំងកុមារ បានបញ្ជាក់បន្ថែម។
មូលហេតុដែលក្រសួងកសិកម្ម ជំរុញឱ្យសហគមន៍កសិកម្មប្រើប្រាស់ឧបករណ៍នេះឯកឧត្តមបានបញ្ជាក់មូលហេតុថា ម៉ាស៊ីន មានតម្លៃថ្លៃដោយកសិករទូទៅ អាចនឹងមិនមានលទ្ធភាពទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប៉ុន្តែសហគមន៍កសិកម្ម អាចប្រើ ប្រាស់ថវិកាសហគមន៍ ទិញប្រើប្រាស់រួម ឬក៏ពលរដ្ឋដែលធនធានអាចទិញសម្រាប់ជួលបាន ខណៈដែលម៉ាស៊ីនជួយបា នច្រើន។
លោកបាននិយាយថា ៖ «ម៉ាស៊ីននេះមានអត្ថបទប្រយោជន៍ ក្នុងការជួយកាត់បន្ថយការប្រើប្រាស់កំលាំងពលកម្ម និងមិនសូវស៊ីប្រេងនោះទេ។ យើងចង់ជួយជំរុញលើការផលិតស្រូវរបស់កសិកម្ម តាមរយៈការប្រើប្រាស់ម៉ាស៊ីននេះ ដើម្បីជំរុញការផ លិតស្រូវ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមើលឃើញថា ការជំរុញឱ្យប្រើប្រាស់គ្រឿងយន្តក្នុងវិស័យក សិកម្ម ជាការជំរុញកម្ពុជាឆ្ពោះទៅរកការធ្វើកសិកម្មតាមបែបទំនើប ដែលនឹងអាចជំរុញផលិតកម្មបន្ថែម ខណៈដែលកំលាំងព លកម្មផ្នែកវិស័យកសិកម្មបានថមថយ។
លោកបានបញ្ជាក់ថា ៖ «ដូចយើងដឹងស្រាប់ហើយថា តាំងពីមានការីកចំរើនផ្នែកឧស្សាហកម្មកាត់ដេរមក កំលាំងពលកម្មស ម្រាប់វិស័យកសិកម្ម មានការធ្លាក់ចុះ ខណៈដែលការប្រើប្រាស់សត្វពាហ្វនៈសម្រាប់ជួយការដាំដុះក៏ស្ទើតែលែងមានដែរ ដោ យបានជំនួសមកវិញនូវគ្រឿងយន្តកសិកម្មនានា។ យ៉ាងណាមិញខ្ញុំយល់ថា ការប្រើប្រាស់ គ្រឿងយន្តកសិកម្ម ក្នុងការធ្វើ កសិកម្ម មានគុណសម្បត្តិច្រើន ជាពិសេសការបង្កើនផលិតកម្មដំណាំ»។
សូមជម្រាប ដែរ ថា នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិ រញ្ញប្បទាន ដែលជាកម្មវិធីនយោបាយអាទិភាពទី៥ សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុ ងកម្រិតសមរម្យ។
ការសម្របសម្រួលនេះ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និង អា ច វិភាជថវិកាបន្ថែម,ប្រសិនបើមានតម្រូវការចាំបាច់, ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រ ជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវ ប្រមូលផល, ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត តាមការចាំបាច់។
ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដែលជាកម្មវិ ធីនយោបាយអាទិភាពទី៦ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិ តផលក សិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតា មទីជនបទ ដើម្បី រក្សាកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជាការតថ្លៃជាមួយអ្នកទទួលទិញ ៕
ដោយ: វណ្ណ សុជាតា