ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP របស់ចក្រភពអង់គ្លេស

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា បានចេញផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ជូនបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ)

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។

ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាម វិធាន
របស់ចក្រភពអង់គ្លេស។ ចំពោះព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ ដើមកំណើតទំនិញ https://www.gov.uk/government/publications/developing-countries-trading-scheme-dcts-new-policy- report/developing-countries-trading-scheme-govemment-policy-response ឬសូមទំនាក់ទំនងមន្រ្តី នៃ នាយកដ្ឋាននាំចេញនាំចូល ដូចខាងក្រោម៖ ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner