ប្រវត្តិពិតនៃសង្គ្រាមនៅអ៊ុយក្រែន
ការពង្រីកសមាជិកភាពនៃអង្គការ NATO ទៅកាន់អ៊ុយក្រែន ដែលលោក Biden បានជំរុញយ៉ាងយូរមក គឺជាល្បែងដ៏គ្រោះថ្នាក់របស់អាមេរិកដែលបរាជ័យ។ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកនយោបាយអភិរក្សនិយមអាមេរិក តែងគិតថាអាមេរិកអាចពង្រីកអង្គការ NATO ទៅកាន់អ៊ុយក្រែន (និងហ្សកហ្ស៊ី) ទោះបីរុស្ស៊ីប្រឆាំងតទល់យ៉ាងខ្លាំងក៏ដោយ។ ពួកគេជឿថា លោក Putin នឹងមិនហ៊ានធ្វើសង្រ្គាមជុំវិញការពង្រីកណាតូឡើយ។
សំរាប់រុស្ស៊ី ការពង្រីក NATO ទៅកាន់អ៊ុយក្រែន (និងហ្សកហ្ស៊ី) គឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់រុស្ស៊ី ជាពិសេសនៅពេលដែលរុស្ស៊ីមានព្រំប្រទល់ជាង ២ ០០០ គីឡូម៉ែត្រជាប់ជាមួយអ៊ុយក្រែន និងទីតាំងយុទ្ធសាស្ត្ររបស់ហ្សកហ្ស៊ីនៅច្រកខាងកើតនៃសមុទ្រខ្មៅ។ អ្នកការទូតអាមេរិកព្យាយាមពន្យល់ការពិតនេះដល់អ្នកនយោបាយ និងឧត្តមសេនីយ៍អាមេរិកអស់ជាច្រើនទសវត្សរ៍ ប៉ុន្តែពួកគេនៅតែបន្តជំរុញឱ្យមានការពង្រីកអង្គការ NATO – us19
#ams1minute