ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករ ឬអ្នកនាំចេញ អនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេសដើម្បីទទួលបានការអនុគ្រោះពន្ធ DCTS
ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យផលិតករ ឬអ្នកនាំចេញអនុវត្តតាមវិធានដើមកំណើតទំនិញ របស់ចក្រភពអង់គ្លេសដើម្បីទទួលបានការអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ទៅ ទីផ្សារអង់គ្លេស។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹ ងថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ក្រសួងបញ្ជាក់ថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួ ច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន, ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តា ម រយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ។
ប្រភពដដែលបន្តថា ក្នុងនោះបានអ នុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥ភាគរយ (តម្លៃវ ត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រា ស់ (Non-originating content) រហូតដល់ ៧៥ភាគរយ) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែតុលាថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS នៃចក្រភពអង់គ្លេសបានចូលជាធរមាន តាំងពីខែមេសា ឆ្នាំ២០២៣នេះ មកម្ល៉េះ ខណៈដែលកម្ពុជា ស្ថិតក្នុងចំណោមប្រ ទេសចំនួន ៦៥ ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកបានបញ្ជាក់ថា ៖ «ប្រព័ន្ធអនុគ្រោះពន្ធ DCTS មិនមានអ្វីខុសគ្នាពីប្រព័ន្ធអនុគ្រោះពន្ធ Generalized System of Preferences ដែលហៅកាត់ថា GSP នោះទេ ប៉ុន្តែអ្វីដែលខុសគ្នាបន្តិចនោះ គឺចំនួនប្រទេសដែលទទួលបានប្រព័ន្ធអនុ គ្រោះពន្ធនេះ ដោយ DCTS មានប្រទេស៦៥ ខណៈដែល GSP មានត្រឹម៤៧ប្រទេសប៉ុណ្ណោះ»។
លោកបានបន្ថែមថា ប្រទេសដែលមានចំណូលទាប ឬចំណូលមធ្យមកម្រិតទាបចំនួន១៨ទៀត ត្រូវបានបញ្ចូលទៅក្នុងប្រ ព័ន្ធនេះ ដែលបានបញ្ជាក់ដោយធនាគារពិភពលោក (World Bank)។
លោកបានឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS ផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ដែលនឹងជួយឱ្យ បណ្តាធុរកិច្ចកម្ពុជាអាចជំរុញការនាំចេញទំនិញរបស់ពួកគេទៅកាន់ចក្រភពអង់គ្លេស។
អ្នលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS នៃចក្រភពអ ង់គ្លេ ស នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់កម្ពុជា ជាពិសេសការនាំចេញ សំលៀកបំពាក់ កង់ និងស្វាយចន្ទី ដែលសុ ទ្ធសឹងតែជាផលិតផលមានសក្តានុពលសម្រាប់កម្ពុជា។
លោកបានថ្លែងថា ៖ «ប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ មានលក្ខណៈទូលាយជាង GSP ទៅទៀត ព្រោះថាវាប្រហែលនឹងE BA ហើយ។ ដូចនេះ វារឿងល្អប្រសើរណាស់សម្រាប់ការផលិតទំនិញនៅកម្ពុជាយើងនេះ។ ពាក់ព័ន្ធនឹងការក្រើនរំលឹក រ បស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងវិធានដើមកំណើតទំនិញនេះ ដើម្បីចៀសវាងការនាំចេញទំនិញពីប្រទេសផ្សេងៗ។ ការចុះ បញ្ជីរបស់ក្រុមហ៊ុនទាំងនោះពិតជាមានសារៈសំខាន់»។
លោកបានបន្ថែមថា ផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន កង់ សម្លៀកបំពាក់ សុទ្ធតែទទួលបានការគាំទ្រពីប្រទេសអ្នកប្រើប្រាស់ ។
បើតាមវេបសាយរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា ច្បាប់ប្រភពដើមនៃ DCTS អនុញ្ញាតិឱ្យអ្នកផលិតក ង់ របស់កម្ពុជាអាចស្វែងរកវត្ថុធាតុដើមពីបណ្តាប្រទេសទាំងអស់ក្នុងតំបន់រួមទាំង សិង្ហបុរី និងវៀតណាម និងនៅតែអាចនាំចេ ញកង់ទៅអង់គ្លេស ដោយមិនជាប់ពន្ធ។ ដូច្នេះ DCTS និងអនុញ្ញាតិឱ្យបណ្តាអ្នកនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាអា ចនាំចេញទំនិញដែលមានតម្លៃបន្ថែមដូចជា៖ ប័រ ស្វាយចន្ទី ដែលមិនជាប់ពន្ធជាដើម។
ការចេញផ្សាយបានបញ្ជាក់ទៀតថា តម្រូវការសំលៀកបំពាក់មានការកើនឡើងនៅចក្រភពអង់គ្លេសបន្ទាប់ពីមានការជួបជុំនៃ ផ្នែកសង្គមឡើងវិញ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ការនាំចេញសំលៀកបំពាក់ គឺមិនមានការយកពន្ធនោះទេ ដែលនាំឱ្យ កម្ពុជាអាចប្រកួតប្រជែងជាមួយបណ្តាអ្នកផ្គត់ផ្គង់ផ្សេងទៀតក្នុងតំបន់ដូចជា ប្រទេសវៀតណាម និងប្រទេសចិន ដែលមា នកាតព្វកិច្ចត្រូវបង់ពន្ធ៕
ដោយ:វណ្ណ សុជាតា
