ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៤ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន   ២២នាក់ រួមមាន ៖ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់) ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ០នាក់)ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់(ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកញ្ញា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ២៣៤៣,២៩ក្រាម និង១១កញ្ចប់តូច។ អុិចស្តាសុី(mdma) ស្មើ ៩១,៥០ក្រាម។ លទ្ធផលខាងលើ ០៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ០៥អង្គភាព ៖ ៕ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner