អាជ្ញាធរអូស្ត្រាលីព្រមានពីគ្រោះទឹកជំនន់ ក្នុងតំបន់ភាគខាងកើត

កង់បេរ៉ា៖ អាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា បានណែនាំឱ្យប្រជាជនជម្លៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ពីគ្រោះទឹកជំនន់ដែលកំពុងគំរាមកំហែងដល់ផ្ទះច្រើនជាង ១៣០ខ្នង ក្នុងតំបន់ភាគខាងកើត។

តំបន់ភាគខាងកើតរបស់ប្រទេសអូស្ត្រាលី ដែលត្រូវបានព្រមានពីគ្រោះទឹកជំនន់នោះ ក៏ជាទីដែលទើបតែរងគ្រោះដោយសារ ភ្លើងឆេះព្រៃ កាលពីប៉ុន្មានថ្ងៃមុននេះ។

ភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យទន្លេ McAllister ស្ថិតក្នុងរដ្ឋ Victoria នៃភាគខាងកើតប្រទេសអូស្ត្រាលី ហក់ឡើងខ្ពស់ដោយគំរាមកំហែងដល់ ផ្ទះនៅតាមទីជនបទ។

អនុប្រធានសេវាសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria លោក David Baker បានឲ្យដឹងថា «យើងវាយតម្លៃថាផ្ទះច្រើនជាង ១៣០ខ្នង អាចនឹងរងផលប៉ះពាល់ ដូច្នេះហើយយើងបានចេញការព្រមានពី គ្រោះអាសន្ន»។

គួរបញ្ជាក់ថា សេវាសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria បានចេញសារព្រមានឱ្យប្រជាជន ជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ឬក៏ត្រូវស្ថិតនៅ ឱ្យឆ្ងាយពីតំបន់មានហានិភ័យខ្ពស់ ជាពិសេស នៅក្បែរទន្លេ McAllister និងទន្លេផ្សេងទៀតក្នុងរដ្ឋ ដែលកំពុងជន់លិច៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner