បាក់អគារផ្ទះល្វែង ស្លាប់មនុស្ស៣នាក់ នៅប្រទេសគុយបា

ឡាហាវ៉ាន់៖ មនុស្សបីនាក់ រួមទាំងក្រុមអ្នកសង្គ្រោះផងដែរ បានស្លាប់ អំឡុងហេតុការណ៍បាក់អគារផ្ទះល្វែងមួយកន្លែង ក្នុងរដ្ឋធានី ឡាហាវ៉ាន់ ប្រទេសគុយបា។

អាជ្ញាធរប្រទេស គុយបា បានប្រកាសថា មនុស្សបីនាក់ រួមទាំង អ្នកជួយសង្គ្រោះផងដែរ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបាក់រលំអគារផ្ទះល្វែងមួយកន្លែង ក្នុងរដ្ឋធានី ឡាហាវ៉ាន់ ដែលមានមនុស្សប្រហែល ៥០នាក់ស្ថិតក្នុងអគារ កាលពីថ្ងៃពុធ សប្តាហ៍នេះ។

ក្រសួងមហាផ្ទៃគុយបា បានជូនដំណឹង តាមរយៈសេចក្តីថ្លែងការណ៍មួយថា សាកសពរបស់ អ្នកជួយសង្គ្រោះពីរនាក់បានគេរកឃើញ ក្នុងគំនរបាក់បែក ខណៈពួកគេកំពុងបន្តជួយ ស្វែងរកមនុស្សក្នុងគំនរអគារ។ ស្ត្រីម្នាក់ទៀត ត្រូវបានទាញចេញពីគំនរបាក់បែក ប៉ុន្តែ ក្រោយមក ក៏បាត់បង់ជីវិតផងដែរ មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។

ដោយសារតែកង្វះការថែទាំ អគារនានាបានដួលរលំ ជាប្រចាំ នៅតំបន់មួយចំនួន ក្នុងរដ្ឋធានីរបស់ប្រទេស គុយបា។ ហេតុការណ៍បែបនេះកើតឡើងច្រើនបំផុត ក្នុងរដូវវស្សា ពេលដែលមានខ្យល់ព្យុះជាដើម ពោលគឺនៅចន្លោះពីខែមិថុនា ដល់ខែវិច្ឆិកា។ ជាការកត់សម្គាល់ រដ្ឋធានីរបស់ប្រទេសគុយបាបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner