សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ សីលធម៌ ដែលជាគំរូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេស ជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះ តទៅ ត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀន ត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង ទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ ក្រោយៗទៀត។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា មូលដ្ឋាននៃការអប់រំ ត្រូវគិតហើយ ដោយយើងផ្ដោតទៅលើការពង្រឹងថ្នាក់មូលដ្ឋានពីមតេយ្យដល់ទី១២ ពង្រឹងអាហ្នឹងបាន វិស័យអប់រំយើងខ្លាំងហើយ មិនមែនថានិយាយចឹង រដ្ឋាភិបាលអត់គិតគូរពីការពង្រឹងឧត្ដមសិក្សា អត់គិតគូរ អត់ទេ យើងពង្រឹងដូចគ្នាបន្ត ទៀត ។

សម្តេចធិបតី ក៏បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងការអប់រំចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យអប់រំនៅកម្ពុជា កាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការសម្រេចដំឡើងប្រាក់បៀវត្ស ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ដែលជាគរុសិស្សកំពុងសិក្សា ដោយអនុវត្តតាមរូបមន្តបៀវត្សមូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្សឧបត្ថម្ភថ្មីនេះ បានធ្វើឱ្យបៀវត្សរបស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សាទាបបំផុត (កម្រិត គ)ចំនួន ៩៨ម៉ឺនរៀល ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner