គ្រោះទឹកជំនន់នៅឥណ្ឌា ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥នាក់ និងទាហាន ២៣នាក់ បាត់ខ្លួន

ញូវដែលី: ក្រុមមន្ត្រីឥណ្ឌា កាលពីថ្ងៃពុធបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានស្លាប់ និងពលរដ្ឋរាប់សិបនាក់ រួមទាំងទាហាន ២៣ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមាន ភ្លៀងធ្លាក់ ខ្លាំងខុសប្រក្រតី បង្កជាទឹកជំនន់ភ្លាមៗ នៅ តំបន់ ជ្រលង ភ្នំ ហិម៉ាឡៃយ៉ា ភាគ ឦសាន នៃ ប្រទេសឥណ្ឌាជាប់ ព្រំដែន នឹង នេប៉ាល់ និងចិន។
 
បច្ចុប្បន្នទឹកជំនន់ទាន់ហន់ និង ការ ហូរ បាក់ ដី កើតមានកាន់តែ ញឹកញាប់ នៅឥណ្ឌា ស្រប ពេល ដែល សីតុណ្ហភាពពិ ភពលោក កើនឡើង ហើយបឹងទឹកកករលាយ។ អ្នក វិទ្យាសាស្ត្រ កាលពី ថ្ងៃ ពុធក៏ បាន ព្រមាន ដែរថា ទឹកជំនន់ សាហាវដែលជា រសជាតិ នៃ ព្រឹត្តិការណ៍ អាកាសធាតុ ធ្ងន់ធ្ងរ ជាច្រើន ទៀត នឹង បន្តកើតមាន។
 
វីដេអូមួយដែលបានបង្ហោះដោយអ្នកនាំពាក្យកងទ័ពឥណ្ឌា បានបង្ហាញនូវទឹក ហូរពណ៌ត្នោត ដ៏ខាប់ហូរ កាត់ ជ្រលង ភ្នំ គ្របពីលើព្រៃឈើក្រាស់នៅក្នុងរដ្ឋ Sikkim ហើយហូរទៅកាត់លើផ្លូវ អូសពាំ យក បង្គោល ភ្លើង និងសម្ភារផ្សេងៗទៀតទៅ ជាមួយ។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយកងទ័ពបាននិយាយថា ដោយសារតែ ភ្លៀង ធ្លាក់ ខ្លាំងខុស ប្រក្រតីនៅលើ បឹងទឹកកក Lhonak រលាយហូរចូលទន្លេ Teesta ទើប ទឹកជំនន់បានផ្ទុះឡើងភ្លាមៗ។
សេចក្តី ថ្លែងការណ៍ដដែលនេះ បញ្ជាក់ ថា បុគ្គលិកដែលជាទាហានរបស់ខ្លួនចំនួន ២៣នាក់ បាន បាត់ ខ្លួន ហើយ រថយន្ត របស់ ពួក គេ បាន លិច អស់ តែ អាជ្ញាធរ បាន បើក ប្រតិបត្តិការ ស្វែង រក ហើយ។
 
ជាមួយគ្នានេះរដ្ឋបាលរដ្ឋ Sikkim បាននិយាយដែរថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបាន រាយការណ៍ ថា បានស្លាប់ ខណៈសាកសពចំនួន ៣ត្រូវបានរកឃើញឡើងវិញ។
 
គួរបញ្ជាក់ថា រដ្ឋ Sikkim ស្ថិតនៅជិតចន្លោះព្រំដែនឥណ្ឌាជាមួយប្រទេសនេប៉ាល់ និងចិន ហើយនៅ ទីនោះ ក៏មា ន ជំរុំយោធា ឥណ្ឌាដ៏ធំសម្បើមផងដែរ។ ឥណ្ឌា ប្រុង ប្រយ័ត្ន ចំពោះ យោធា ចិន ដែលមាន មូលដ្ឋាន ចម្ងាយ ជាង ៣ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន ហើយ ផ្នែកខ្លះនៃរដ្ឋ Sikkim ក៏មានភាពតាន តឹង ដោយសារ មានការ ទាមទា រ យក ពី ទីក្រុងប៉េកាំង៕
ប្រែសម្រួល:ស្រ៊ុន សិរីវឌ្ឍនៈ
 
ប្រភព៖ https://www.straitstimes.com/asia/south-asia/five-killed-by-india-glacial-lake-burst-flood-23-soldiers-missing

ads banner