ច្បាប់កាន់កាប់កាំភ្លើងនៅប្រទេសថៃ ទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈករណីបាញ់រះ កើតមានឡើងជារឿយៗ

ថៃ: ករណីបាញ់កាំភ្លើងនៅតាមទីសាធារណៈ បានកើតឡើងជារឿយៗនៅក្នុងប្រទេសថៃ ហើយករណីទាំង នេះ បានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតផងដែរ។ ដោយឡែក បញ្ហានៅពីក្រោយការ បាញ់រះទាំ ង នោះភាគ ច្រើន បង្កចេញពីបញ្ហាសុខភាពផ្លូវចិត្ត និងការប្រើប្រាស់គ្រឿងញៀន។
 
ជាក់ស្ដែង ករណីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានប្រើប្រាស់កាំភ្លើងនៅក្នុងផ្សារ ទំនើប មួយ កន្លែង នៅ ប្រទេសថៃ ត្រូវបានប៉ូលិសសន្និដ្ឋានថា រូបគេមានជំងឺផ្លូវចិត្ត។
បើទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការ ណាមួយពីប៉ូលិស ថៃ នៅ ឡើយទេ ប៉ុន្តែអ្វីដែល សាធារណៈជនបានដឹងគឺ ក្មេងប្រុសរូបនេះបានដើរចូលទៅក្នុងផ្សារ ទំនើប Siam Paragon ដោយកាន់កាំភ្លើងកែច្នៃមួយ និងបានបាញ់សម្លាប់មនុស្ស២នាក់ ហើយធ្វើ ឱ្យ មនុស្ស ៥ នាក់ ទៀត រងរបួស។
 
បន្ទាប់ពីករណីនេះបានកើតឡើង មន្ត្រីរដ្ឋាភិបាលបានថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃពុធម្សិលមិញ ដោយ បាន ប្ដេជ្ញាក្នុងការរឹតបន្តឹងសន្តិសុខ ជាពិសេសត្រួតពិនិត្យទៅលើច្បាប់នៃការកាន់កាប់កាំ ភ្លើង។
សម្រាប់ប្រជាជាតិថៃ ច្បាស់ជាចាំមិនភ្លេចនោះទេអំពីករណីអតីតប៉ូលិសម្នាក់ចូលទៅបាញ់កាំភ្លើងរះ នៅក្នុងសាលារៀន ដោយបានសម្លាប់មនុស្សចំនួន ៣៦នាក់ ក្នុងនោះមានកុមារ ២២នាក់ កាលពីជិតមួយឆ្នាំមុន។
 
នៅក្នុងឆ្នាំ ២០២០ឯណោះវិញ ទាហានម្នាក់ដែលប្រដាប់ដោយកាំភ្លើងបានធ្វើសកម្មភាពបាញ់រះ ខេត្តក្នុង Nakhon Ratchasima ដោយបានសម្លាប់មនុស្ស ២៩ នាក់ និងរបួសជាង ៥០នាក់ ក្នុង រយៈ ពេលត្រឹមតែ ១៧ ម៉ោង។
 
នៅឆ្នាំ ២០២២ បុរសឈ្មោះ Phisit Raphitphan បានបាញ់សម្លាប់បុរសម្នាក់ក្នុងចំណោម ៤នាក់ ដែលព្យាយាមអុកឡុកហាងរបស់ខ្លួន ។ ក្រោយហេតុការណ៍នេះ ស្ត្រីជាម្ចាស់ហាងមាស ម្នាក់ទៀត នៅ ខេត្តសុងក្លា បានបង្ហោះរូបភាពខ្លួនតាមអនឡាញ ដោយកាន់កាំភ្លើងខ្លីមួយដើមនៅ ក្នុងហាង។ រូបភាពនេះត្រូវបានប្រជាជនថៃចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងត្រូវបានគេ ជឿថាវា អាចជាគំរូមួយដល់ប្រជាជនថៃ ក្នុងការប្រែក្លាយផ្នត់គំនិតនៃ ការកាន់កាប់កាំភ្លើង ទៅជារឿង សាមញ្ញ។
 
ករណីទាំងអស់នេះ បានបង្ហាញពីភាពទូលំទូលាយនៃការប្រើប្រាស់កាំភ្លើងនៅប្រទេសថៃ ហើយវា ត្រូវការឆន្ទៈនយោបាយដើម្បីដោះស្រាយបញ្ហារុំារ៉ៃមួយនេះ។
 
យ៉ាងណាមិញ កាលពីខែមីនា ឆ្នាំ ២០២៣ អតីតគណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបាន អនុម័តលើច្បាប់ រឹតបន្តឹងកាំភ្លើង ដោយ សម្រេចផ្តល់ការលើកលែងទោសរយៈពេល ១៨០ ថ្ងៃដល់ ជនដែលព្រម ប្រគល់អាវុធមិនបាន ចុះបញ្ជី របស់ពួកគេ។ ប៉ុន្តែក៏គ្មាន អ្វី កើត ឡើង នោះដែរ ព្រោះ សភា ត្រូវបាន រំលាយ នៅ ប៉ុន្មាន ថ្ងៃ ក្រោយ មក ដើម្បី រៀបចំ ការ បោះឆ្នោត ថ្មី។
 
គួរឱ្យដឹងថា អ្នកដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណកាំភ្លើងនៅប្រទេសថៃ មិនមានកាលបរិច្ឆេ ទ ផុត កំ ណត់ ប្រើប្រាស់ និងមិនចាំបាច់ឆ្លងកាត់ការត្រួត ពិនិត្យ លម្អិត អំពីប្រវត្តិអំពើហិង្សាក្នុង គ្រួសារនោះទេ។
 
តាមរយៈច្បាប់ធូររលុងនៃការប្រើប្រាស់កាំភ្លើងបែបនេះ គេអាចជួញដូរកាំភ្លើងដោយសេរីតាម អ៊ីនធឺណិតក្នុង តម្លៃពី ៤០០០ បាតទៅ ៥០០០ បាត (១០៨ ទៅ ១៣៥ ដុល្លារអាមេរិក)។
 
យោងតាម ការ ប៉ាន់ប្រមាណរបស់អង្គការ gunpolicy.org ជនស៊ីវិលនៅក្នុងប្រទេសថៃកាន់ កាំភ្លើ ង ច្រើន ជាង ៧.២ លានដើមក្នុងឆ្នាំ ២០២១ ក្នុង នោះ ១,២ លាន នាក់ មិន បាន ចុះ បញ្ជី និងប្រើប្រាស់ដោយ ខុស ច្បាប់។ ក្នុងឆ្នាំ ២០១៩ មនុស្ស ១,២៩២ នាក់ត្រូវបានសម្លាប់ ដោយអំពើ ហិង្សា បង្ក ចេញ ពី ការ ប្រើ ប្រាស់ កាំ ភ្លើង៕
ប្រែសម្រួល:កែវ បុស្បា
 
ប្រភព៖ https://www.straitstimes.com/asia/tightening-gun-control-in-thailand-requires-dealing-with-entrenched-interests

ads banner