នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី Advancing the implementation of the Women, Peace, & Security (WPS)

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី Connecting the Dots: Advancing the implementation of the Women, Peace, & Security (WPS) Agenda by enhancing parliamentary capacity and action in Asia តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ដែលសហការរៀបចំដោយ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងវេទិកាសភា ស្តីពីអាវុធធុនតូច និងអាវុធធុនស្រាល (PFSALW) កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបង្ហាញពីស្ថានភាពទូទៅនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស និងអំពើហិង្សា ដែលបង្ករឡើងដោយការប្រើប្រាស់អាវុធធុនតូច ព្រមទាំងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ SOMTC-កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំវិស័យរត់ពន្ធអាវុធ ដោយបានផ្តួចផ្តើម និងជំរុញអនុម័តនូវសេចក្តីប្រកាសអាស៊ាន ស្តីពីការប្រឆាំងការរត់ពន្ធអាវុធ កាលពីខែសីហា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី កន្លងមក ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner