សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយលុបគម្រោង ដែលមិនចាំបាច់តាមក្រសួងនានា រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានលើកឡើងថា ក្រោយលុបគម្រោង ដែលមិនចាំ បាច់តាមក្រសួងនានា រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ ។

សម្តេចធិបតី បានយកឱកាសនេះ ធ្វើការណែនាំដល់ក្រសួង ស្ថាប័ននានា ត្រូវពិនិត្យក្នុ ង ការលុបចោលនូវគម្រោងមួយចំនួនដែលមិនចាំបាច់នៅតាមសាមីក្រសួង ខណៈក្នុងពេល ថ្មីៗនេះ ក្រោយការលុបគម្រោងដែលមិនចាំបាច់មួយចំនួន រាជរដ្ឋាភិបាល អាចសន្សំថវិកាបានជាង ២០០លានដុល្លារអាមេរិក ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងហ៊ានលុបចោល ចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន ដើម្បីចូលរួមក្នុងការសន្សំថវិកាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។

សម្តេចធិបតី បន្ថែមថា សម្រាប់ការជ្រើសរើសគ្រូបង្រៀនឆ្នាំនេះ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើរើសបន្ថែមចំនួន ៣០០០នាក់ផងដែរ ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner