នាយករដ្ឋមន្ត្រីកម្ពុជា បង្ហើបគម្រោងកែប្រែពេលវេលាទំនេររបស់សិស្ស និងគ្រូ មកច្នៃឱ្យទៅជាពេលវេលាដែលមានប្រយោជន៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីគម្រោងកែប្រែពេលវេលាទំនេររបស់សិស្ស និងគ្រូ ក្រៅពីរៀន និងបង្រៀន ទៅជាពេលវេលាដែលមានការងារធ្វើ ហើយមានប្រយោជន៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្មេងៗខ្លះ ពួកគាត់រៀនព្រឹក តែល្ងាចទំនេរ គ្រូខ្លះគាត់បង្រៀនព្រឹក គាត់ទំនេរថ្ងៃ ដូច្នេះហើយយើងត្រូវគិតគូរបង្កើតទំលាប់ឲ្យពួកគាត់យកពេលវេលាទំនេរនោះ មកធ្វើអ្វីដែលទទួលបានប្រយោជន៍ ។

សម្តេចធិបតី បានលើកឧទាហរណ៍ថា គ្រូដែលបង្រៀនព្រឹកទំនេរថ្ងៃ លោកគ្រូ អ្នកគ្រូទំនេរនោះ អាចធ្វើការស្រាវជ្រាវ បង្កើតសៀវភៅជាដើម ដើម្បីភាពសម្បូរបែបនៃសៀវភៅសិក្សា កាត់បន្ថយការយកសៀវភៅគេមកបង្រៀន ហើយរដ្ឋក៏លើកទឹកចិត្តជាថវិកាជូនគាត់ជាដើម ។ នេះហើយជាការកែទម្លាប់ និងការគិត ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់សិស្សវិញ ត្រូវឲ្យគាត់ចូលរួមការងារផ្សេងៗ ទំនេរពីការសិក្សា ជៀសវាងទំនេរដើរលេងប្រព្រឹត្តរឿងមិនល្អក្នុងសង្គម ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញគម្រោងដូច្នេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner