នាយករដ្ឋមន្ត្រី៖ សាលារៀន ត្រូវយកចិត្តទុកដាក់លើអាហារ ដែលអាចនាំឱ្យប៉ះពាល់សុខភាពសិស្ស

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការពិនិត្យមើលតាមសាលារៀនទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋ ចំពោះអាហារ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀន ឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្សផងដែរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងអំពាវនាវដូចនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សូមរំលឹកថា កន្លងទៅ ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការលក់ចំណីអាហារមួយចំនួននៅក្នុងគ្រឹះស្ថានសិក្សា ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង ចំណីអាហារដែលបង្កផលប៉ះពាល់ដល់កុមារ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner