ឯកឧត្តម ប៉ែន បូណា៖ «កម្ពុជាគឺជាប្រទេសដែលរាជរដ្ឋាភិបាល អនុគ្រោះបំផុតលើវិស័យពន្ធដាធៀបនឹងប្រទេសក្នុងតំបន់ក៏ដូចជាលើពិភពលោក»
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាពិសេសស្តីពី គោលនយោបាយសារពើពន្ធ និងការលើកទឹកចិត្តផ្នែកពន្ធដារ នៅទូរទស្សន៍ជាតិកម្ពុជា (ទទក)។
ក្នុងកិច្ចសម្ភាស ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ច្បាស់ជូនសាធារណជនថា កម្ពុជាគឺជាប្រទេសដែលរាជរដ្ឋាភិបាលអនុគ្រោះបំផុតលើវិស័យពន្ធដាធៀបនឹងប្រទេសក្នុងតំបន់ក៏ដូចជាលើពិភពលោក។ សូមរង់ចាំតាមដានទស្សនាការចាក់ផ្សាយកិច្ចសម្ភាសន៍ទាំងស្រុង៕
ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល



ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។