ដុតបំផ្លាញរថយន្តដឹកឈើខុសច្បាប់ ៤គ្រឿងទៀត នៅស្រុកចិត្របុរី ខេត្តក្រចេះ

ក្រចេះ៖ កម្លាំងកងរាជអាវុធខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងអាវុធហត្ថ ចុះដុតបំផ្លាញចោលរថយន្ដសាំងយ៉ុងដឹកឈើចំនួន ៤គ្រឿង នៅចំណុចថ្មបាំងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឱ្យដឹងថា នៅរសៀលនេះថា កម្លាំងរបស់លោកបានចុះបង្រ្កាប នៅលើផ្លូវជាតិ ចំនួន៤គោលដៅផ្សេងគ្នា ដោយរឹបអូសបានរថយន្ដសាំងយ៉ុង ចំនួន៤គ្រឿង ដុតបំផ្លាញចោល ចំណែកឈើប្រគល់ជូនរដ្ឋបាលព្រៃឈើរក្សាទុក។

លោក ឡុង យឹង បានបញ្ជាក់ថា រថយន្ដទី១៖ ឃាត់នៅថ្ងៃទី២១ ខែកក្កដា ឃាត់បានរថយន្ដសាំង យ៉ុងដឹកឈើ១គ្រឿង នៅចំណុច ភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ, រថយន្ដទី២៖ ឃាត់នៅថ្ងៃទី២៣ ខែកក្កដា នៅចំនុច ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ, រថយន្ដទី៣៖ ឃាត់នៅថ្ងៃទី២៤ ខែកក្កដា នៅចំនុចភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល និងរថយន្ដទី៤៖ ឃាត់នៅថ្ងៃទី២៤ ខែកក្កដា នៅចំនុចភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចះ។

លោកមេបញ្ជាការរងបានបន្ថែមទៀតថា ការដុតបំផ្លាញចោលវត្ថុតាងទាំងនេះ លោកបានរាយការណ៍ ជូនលោកព្រះរាជអាជ្ញាសាលាដំបូង ខេត្តក្រចេះ និងរាយការណ៍ជូនប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner