យកម៉ូតូទៅបញ្ចាំលេងល្បែងណេតអស់លុយពីខ្លួន បែកគំនិតលួចទូរស័ព្ទអ្នក រត់កង់បីម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្ទាប់ពីចាញ់ល្បែងណេតអស់លុយពីខ្លួនបានហៅកង់បីជិះហើយខ្ចីទូរស័ព្ទតេបែជាយកទូរស័ព្ទរត់ បណ្ដោះឲ្យបក្ខពួកត្រូវម្ចាស់កង់បីឥណ្ឌា រត់ដេញតាមចាប់បានប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង។
បង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង៩និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី២៥ ខែកក្ដដាឆ្នាំ២០១៩។ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ជនសង្ស័យមានឈ្មោះ អៀ ផារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួលជិត ប្រឡាយទឹកស្អុយ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ មានស្រុកកំណើត នៅភូមិព្រៃធំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ងួន គឹមយ៉ាន ភេទប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរត់កង់ឥណ្ឌា ស្នាក់នៅលូប្រាំសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅភូមិ កោគត្រំ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រត់កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HT.8672 ទូរស័ព្ឌរបស់ជនរងគ្រោះម៉ាកOPPO A3sត្រូវបានជនសង្ស័យបណ្តោះឲ្យបក្ខពួកយកទៅបាត់។
តាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុរូបគាត់ជាអ្នករត់កង់បីឥណ្ឌា ត្រូវបានជនសង្ស័យខាងលើបានហៅឌុបចេញពីមុខវត្តសន្សំកុសល ក្នុងគោលបំណងមកផ្សារឃ្លាំងរំសែវដើម្បីមកយកលុយបន្ថែម ទៀត ដែលជនសង្ស័យនោះបានយកម៉ូតូមកបញ្ចាំដោយអ្នកបញ្ចាំមិនឲ្យលុយថែម ក៏ប្រើល្បិចខ្ចីទូរស័ព្ឌនិយាយ រួចហើយហៅគាត់ដឹកមកកុងស៊ីគាប់គោព្រោះផ្ទះជនសង្ស័យនៅទីនោះដើម្បីយកលុយឲ្យគាត់ ខណៈពេលមកដល់ជនសង្ស័យបានខ្ចីទូរស័ព្ទរបស់គាត់ម៉ាក OPOP តេម្តងទៀត ស្រាប់តែយកទូរស័ព្ទរបស់គាត់រត់ចូលតាមផ្លូវតូចគាត់ក៏ទុកកង់បីឥណ្ឌាចោលរត់ដេញតាមតែរត់មិនទាន់ គាត់ក៏ជិះកង់បីរបស់គាត់មកក្រៅផ្លូវ២១៧ពីកើតទៅលិច គោលបំណងទៅផ្ទះជួលរបស់គាត់នៅលូប្រាំវិញ ខណៈពេលនោះក៏ស្រាប់តែឃើញជនសង្ស័យដែលយក ទូរស័ព្ទ របស់គាត់រត់គាត់ក៏ចុះពីកង់បីស្រែកចោរៗ លឺដល់ប្រជាពរដ្ឋជួយចាប់ និងវាយម្នាក់ មួយដៃមួយជើង ឡើងទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងជនរងគ្រោះសមត្ថកិច្ច បាននាំទៅប៉ុស្តិ៍ នគរបាលរដ្ឋបាល បឹងសាឡាង ដាក់ ពាក្យបណ្ដឹងដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌទួលគោក បន្តតាមនីតិវិធីនៃច្បាប់៕ធ.ដ