ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី៦ ខែតុលា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន   ៦៧នាក់ រួមមាន ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់(ស្រី ០នាក់)ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់(ស្រី ០នាក់)បើកបរក្រោមឥទ្ធិពល ៣ករណី ឃាត់ ២០នាក់(ស្រី ០នាក់)
ប្រើប្រាស់ ៧ករណី ឃាត់ ៣៧នាក់(ស្រី ៧នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦,០៥ក្រាម និង៣កញ្ចប់តូច។
កេតាមីន(Ke) ស្មើ ១១៧២,២៨ក្រាម។
កញ្ឆា ស្មើ ១៩៨,៦៩ក្រាម ។
លទ្ធផលខាងលើ ០៩អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ០៩អង្គភាព ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner