រញ្ជួយដី នៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សជាង ១០0នាក់ និងរបួសរាប់ពាន់នាក់
កាប៊ុល: ការ រញ្ជួយ ដី ដ៏ ខ្លាំង ក្លា បាន វាយ ប្រហារ នៅ ភាគ ខាង លិច នៃ ប្រទេស អាហ្វហ្គានីស្ថាន ភាគ កាល ពីរសៀល ថ្ងៃ សៅរ៍ ដោយ បាន សម្លាប់មនុស្ស ជាង ១០០ នាក់ និង ធ្វើ ឱ្យ របួស រាប់ ពាន់ នាក់ ខណៈ តួលេខ នេះ រំពឹង ថា នឹង កើន ឡើងបន្ថែម ទៀត ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ បណ្ដាញ ព័ត៌មាន ផ្សេង ៗ ដោយ ស្រង់ សម្ដី មន្រ្តី មូលដ្ឋា ន អាហ្វហ្គានីស្ថាន ។
ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ចុះ ផ្សាយ ដោយ ស្រង់ ការ ឱ្យដឹង របស់ ទីភ្នាក់ងារ ស្ទង់ មតិ ភូគព្ភ សាស្ត្រ សហរដ្ឋ អា មេរិក (USGS) ថា ការ រញ្ជួយ បាន កើត ឡើង ជាច្រើន ដង នៅ ចម្ងាយ ប្រមាណ ៣៥ គីឡូម៉ែត្រ ភាគពា យព្យនៃទីក្រុង Herat ខេត្ត Herat ដោយ មាន កម្រិត នៃ ការ រញ្ជួយ មួយ បាន ហក់ ទៅ ដល់ ៦,៣ រ៉ិចទ័រ ។
រ៉យទ័រ រាយការណ៍ ដោយ ស្រង់ សម្ដី ប្រជាជន រស់ នៅ ក្នុង ក្រុង Herat ដែល បង្ហោះ សារ លើ បណ្ដាញ សង្គម ថា ការ រញ្ជួយ បាន បង្ក ឱ្យ មាន ការ ភ័យ ខ្លាច ហើយ ធ្វើ ឱ្យ ប្រជាជន រត់ ចេញ ទៅ ក្រៅ ផ្ទះ ដើម្បី រក កន្លែង សុវត្ថិភាព ។
ប្រធាន គ្រប់ គ្រង គ្រោះ មហន្តរាយ ខេត្ត Herat លោក Mosa Ashari បាន ប្រាប់ អ្នក យក ព័ត៌មាន ថា ៖ « មា ន ប្រជាជន ជាង ១ ០០០ នាក់ ដែល រង របួស ហើយ មនុស្ស ប្រហែល ១២០ នាក់ បាន បាត់ បង់ ជីវិត » ។ នេះ បើ តាម ការ ស្រង់ សម្ដី របស់ បណ្ដាញ ព័ត៌មាន BBC។
របាយការណ៍ ពី ដំបូង ឡើង មាន អ្នក ស្លាប់ ត្រឹម តែ ១៦ នាក់ ប៉ុណ្ណោះ ប៉ុន្តែ ចំនួន ជន រង គ្រោះ ទាំង ស្លាប់ និង របួស រំពឹង ថា នឹង កើន ឡើង ជា គំហុក ដោយ សារ តែ តំបន់ រង គ្រោះ មួយ ចំនួន ពិបាក ក្នុង ការ ទាក់ ទង ឬ ធ្វើ ដំណើរ ទៅ ជា ពិសេស សម្រាប់ ក្រុម អ្នក រុក រក និង ជួយ សង្គ្រោះ ។ បើ តាម BBC របាយការណ៍ចុង ក្រោយ ដែល មិន ទាន់ មាន ការ បញ្ជាក់ ពី អាជ្ញាធរ មូលដ្ឋាន នៅ ឡើយ បាន កំណត់ ចំនួន អ្នក ស្លាប់ រហូត ដល់ ទៅ ជាង ៣០០ នាក់ ។
ចំណែក ឯ លោក Mullah Jan Sayeq អ្នក នាំ ពាក្យ ក្រសួង គ្រប់ គ្រង គ្រោះ មហន្តរជាតិ អាហ្វហ្គានីស្ថាន បាន មាន និយាយបន្ថែម ឱ្យ ដឹង ថា ការ រញ្ជួយ ដីចុង ក្រោយ នេះ ក៏ ធ្វើ ឱ្យ មាន រំញ័រ នៅ ខេត្ត Farah និង ខេត្ត Badghis ផង ដែរ ដោយ នៅ ទី នោះ មានសេចក្ដី រាយការណ៍ ពី ការ ខូច ខាត សំណង់ ផ្ទះ ប៉ុន្តែ មិន មាន ព័ត៌មាន លម្អិត អំ ពី គ្រោះ ថ្នាក់ លើ មនុស្ស ឡើយ ។
គួរ បញ្ជាក់ ថា តំបន់ ជា ច្រើន នៃ ប្រទេស អាហ្វហ្គានីស្ថាន ពិបាក ធ្វើ ដំណើរ ទៅ ដល់ ដោយ សារ តែ បញ្ហា ផ្លូវ និង ភូមិ ដែល នៅ រាយ ប៉ាយ លើ តំបន់ ផ្សេង ៗ ។ នៅ ទី នោះ ផ្ទះ របស់ ប្រជាជន ភាគ ច្រើន ធ្វើ ពី ដី ភក់ ដែល បណ្ដាល ឱ្យ វា ងាយ នឹង ដួល រលំ នៅ ពេល រញ្ជួយ ដី កើត ឡើង ។
ម្យ៉ាង វិញ ទៀត គ្រោះ រញ្ជួយ ដី តែង តែ កើត មាន ជា ញឹក ញាប់ ក្នុង ប្រទេស នេះ ដោយ សារ តែ វា ស្ថិត នៅ លើ ផ្លា ក តិចតូនិក របស់ ផែន ដី ។ កាល ពីខែ មិថុនា ឆ្នាំ មុន គ្រោះ រញ្ជួយ ដី ដ៏ ធ្ងន់ ធ្ងរ បាន កើត ឡើង នៅ ភាគ ខាង កើត របស់ ប្រទេស ដោយ សម្លាប់ មនុស្ស ជាង ១ ០០០ នាក់ និង របួស រាប់ រយ នាក់ ៕ ប្រែសម្រួល:ហួន ឌីណា