ករណីលាងលុយកខ្វក់៖ ជនសង្ស័យមួយចំនួនបានបរិច្ចាគប្រាក់ទៅកាន់អង្គការសប្បុរសធម៌
សិង្ហបុរី:យ៉ាងហោចណាស់ជនជាប់ចោទ ៥ នាក់ក្នុងចំណោម ១០ នាក់ក្នុងសំណុំរឿងលាងលុយ ២.៨ ពាន់លានដុល្លារ ត្រូវបានចោទប្រកាន់ថាបានបរិច្ចាគទៅអង្គការសប្បុរសធម៌ និងភ្នាក់ងារ សេវាសង្គមនានាក្នុងរយៈពេ ល ៣ ឆ្នាំចុងក្រោយនេះ។
នេះរួមបញ្ចូលទាំងថវិកាចំនួន ៥២ ០០០ ដុល្លារ ដែលបានបរិច្ចាគ ទៅកាន់មជ្ឈមណ្ឌលឥន្ទធនូ ដែលជាមជ្ឈ មណ្ឌលគ្រប់គ្រងលើស្ថាប័នអប់រំចំនួន៣ផងដែរ និងយ៉ាងហោចណាស់ ប្រាក់ចំនួន ១៥ ០០០ ដុល្លារ ត្រូវបានបរិច្ចាគចូលទៅកាន់មូនិធិតម្រងនោមជាតិ។ នេះបើតាមការចុះផ្សាយ របស់កាសែត The Sunday Time។
ដោយឡែក Lions Befrienders ដែលជាភ្នាក់ងារសេវាសង្គមដែលបម្រើមនុស្សចាស់បាននិយាយថា ខ្លួនក៏បាន ទទួលប្រាក់ចំនួន ៥ពាន់ដុល្លារផងដែរពីបុរសម្នាក់ក្នុងឆ្នាំ ២០២២។
នៅក្នុងសភាឯណោះវិញ កាលពីថ្ងៃអង្គារសប្តាហ៍ មុននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទីពីរគឺលោក Josephine Teo បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា អ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួន បានបរិច្ចាគ ដល់អង្គកា រសប្បុរសធម៌ នៅក្នុងប្រទេសសិង្ហបុរី។
ប៉ុន្តែយ៉ាងណា អង្គការ សប្បុរសធម៌ មួយ ចំនួន មិនបាននិយាយអ្វី និងបានរក្សា ប្រាក់ទាំងនោះទុក ខណៈ ខ្លះ ទៀត បាន ដាក់ របាយការណ៍ ប៉ូលិស ហើយ គ្រោង ប្រគល់ ប្រាក់ ឲ្យ ប៉ូលិសវិញ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលឥន្ទធនូ បានបង្ហាញថា ខ្លួនទទួលបានប្រាក់ ចន្លោះពី៣ម៉ឺនដុល្លារ ទៅជិត ១០ម៉ឺនដុល្លារពីបុរសម្នាក់ឈ្មោះ Wang Shuiming ក្នុងឆ្នាំ ២០២២។
ជនជាតិទួរគី Vang Shuiming អាយុ ៤២ ឆ្នាំដែលត្រូវបានគេស្គាល់ថា Wang Shuiming នេះ ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៥ ដោយមួយករណីពីបទប្រើប្រាស់ឯកសារក្លែងបន្លំ និង ៤ករណីទៀតពីបទលាងលុយកខ្វក់។
ឯកសារពីមជ្ឈមណ្ឌលឥន្ទធនូក៏បង្ហាញផងដែរថា បុរសជនជាតិស៊ីបឈ្មោះ Su Haijin ដែលជាម្នាក់ ក្នុងចំណោម១០នាក់ នៃករណីលាងលុយ បានបរិច្ចាគពី ៣ពាន់ ទៅ ៩ពាន់ ដុល្លារក្នុងមួយឆ្នាំ (ចន្លោះឆ្នាំ ២០២១-២០២៣) ខណៈដែលជនជាប់ចោទម្នាក់ទៀត គឺលោក Zhang Ruijin បានបរិច្ចាគចន្លោះពី ១ម៉ឺន ទៅ២ម៉ឺន ៩ពាន់ដុល្លារក្នុងឆ្នាំ ២០២១។
ស្ត្រី សញ្ជាតិកម្ពុជាម្នាក់ទៀត ដែលមានឈ្មោះថា Su Baolin ក៏បានបង្ហាញខ្លួននៅក្នុងរបាយការណ៍ប្រ ចាំឆ្នាំ របស់ មូនិធិតម្រងនោមជាតិសិង្ហបុរី ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ផងដែរ។
ស្ត្រី អាយុ ៤១ ឆ្នាំរូបនេះ ប្រឈម នឹង ការ ចោទ ប្រកាន់ ចំនួនពីរករណី ប៉ុន្តែយ៉ាងណា អ្នកនាំ ពាក្យ របស់មូនិធិ តម្រងនោមជាតិសិង្ហបុរីបាននិយាយថា អង្គការសប្បុរសធម៌ មិនទាន់អាច បញ្ជាក់បានទេ ថាស្ត្រី សញ្ជាតិក ម្ពុជារូបនេះពិតជាមានការពាក់ព័ន្ធក្នុងករណីលាងលុយ ឬយ៉ាងណា។
ក្នុងករណីនេះ អ្នកនាំ ពាក្យ របស់មូនិធិតម្រងនោមជាតិ បានគូសបញ្ជាក់បន្ថែមដែរ ថា មូនិធិមាន គោលកា រណ៍ក្នុងការត្រួតពិនិត្យដោយយកចិត្តទុកដាក់លើការទទួលប្រាក់បរិច្ចាគរបស់ខ្លួន ដើម្បីធានាថាប្រាក់ទាំងនោះជាប្រាក់ស្អាតស្អំ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា មន្ត្រីជាង ៤០០ នាក់ដែលដឹកនាំដោយនាយកដ្ឋានកិច្ចការ ពាណិជ្ជក ម្ម បាន ឆ្មក់ចូលទីតាំងរួមមាន Tanglin, Bukit Timah, Orchard Road, Sentosa និង River Valley។
បុរស ៩ នាក់ និងស្ត្រី មួយនាក់ មានដើមកំណើតមកពីប្រទេសចិន ត្រូវបានចោទប្រកាន់នៅថ្ងៃបន្ទាប់ ពីបទ ល្មើសរួមមានការលាងលុយកខ្វក់ ការក្លែងបន្លំ និងការប្រឆាំងនឹងការចាប់ខ្លួន។ នេះ ជា ករណី លាង លុ យ កខ្វក់ ដ៏ អាក្រក់ បំផុត របស់ សិង្ហបុរី និង ជា ករណី ធំ បំផុត មួយ របស់ ពិភពលោក៕ ប្រែសម្រួល: កែវ បុស្បា