អភិបាលរាជធានីភ្នំពេញ ៖ ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅ នឹងការជួយខ្លួនឯង

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន កិត្តិយស សមាគមមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានលើកឡើង ថា ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅនឹងការជួយ ខ្លួនឯង ដែលយើងត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យសក្តិសមទៅនឹងគុណបំណាច់របស់ពួកគាត់។

ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បែបនេះ បានធ្វើ ឡើងក្នុង ពិធី សំណេះសំណាល និងសាកសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុង ឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមអបអរសាទរទិវាមនុស្សចាស់ កម្ពុជា និងទិវា មនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលានាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើឡើង ក្រោមប្រធានបទ “ការជួយ មនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា” ។ ប្រធានបទនេះ ពិតជា បានបង្ហាញ ឱ្យ ឃើញកាន់តែច្បាស់អំពីតម្លៃនៃអំពើល្អ ចំពោះមនុស្ស វ័យចាស់ ក្នុងវប្បធម៌ដ៏ល្អផូរផង់នៃសង្គមជាតិយើង ។ពោលគឺ ការជួយ មនុស្សវ័យចាស់ ប្រៀបដូចជាការជួយ ខ្លួនឯង។ ដូច្នេះ យើងត្រូវមាន ការ តបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យស័ក្តិសមទៅនឹង គុណបំ ណាច់របស់ពួកគាត់។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បើតាមស្ថិតិ របស់ក្រសួងផែនការ បានបង្ហាញឱ្យឃើញថា ចំនួន មនុស្សវ័យ ចាស់កម្ពុជា នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ មាននិន្នាការ កើនឡើងក្នុងអត្រាប្រមាណ ៤ភាគរយ ក្នុងមួយឆ្នាំ ខណៈពេល ដែលមនុស្សវ័យក្មេង មានអត្រាកើនឡើងត្រឹមតែ ១ភាគរយ ក្នុង មួយឆ្នាំតែប៉ុណ្ណោះ ហើយតាមការព្យាករចំនួន មនុស្សវ័យចាស់ នៅ កម្ពុជា នឹងកើនឡើងដល់ប្រមាណពីរលាននាក់ ស្មើនឹង ១១ភាគរយ នៃចំនួនប្រជាជនសរុប ១៨លាននាក់ នៅឆ្នាំ២០៣០ ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ បានលើកឡើងដែរថា រយៈពេលប្រាំបួន ខែ ដើមឆ្នាំ៣០២៣នេះ មនុស្សចាស់ដែលមានអាយុ៦១ឆ្នាំ ឡើង នៅក្នុងរាជធានីភ្នំពេញ មានចំនួន១៨៦ ០៣២នាក់ ហើយចំនួន មនុស្សចាស់ដែលមន្ទីរសង្គមកិច្ចកំពុងមើលថែនិងគ្រប់គ្រងមានចំនួនជាងពីរម៉ឺននាក់៕

ដោយ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner