កាកបាទក្រហមកម្ពុជា ផ្តល់ល់អំណោយមនុស្សធម៌ដល់ប្រជាពលរ ដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ១.៨៤៥គ្រួសារនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពល រដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល បួនថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលាកន្លងទៅនេះ ដែល មន្រ្តីតំណាងពីកាកបាទ ក្រហមកម្ពុជា មាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៤និងថ្ងៃទី ៥ ខែតុលា នៅ ស្រុកកណ្តៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ ( ៣៧៥គ្រួសារ) និងលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៦ និងថ្ងៃទី ៧ខែតុលាកន្លងទៅនេះនៅស្រុកភ្នំក្រវាញ (៣២០គ្រួសារ) និងស្រុកវាលវែង (២២៥គ្រួសារ) ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប ។អំណោយទាំងអស់ គិតសរុបជាថវិកាស្មើ ៦៦.៨៨៨,០០ ដុល្លារអាមេរិក ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner