ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនតាមដីកាចំនួនប្រាំពីរករណី និងដកហូតវត្ថុតាងមួយចំនួន

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នង ការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវតាមចាប់ខ្លួន មេខ្លោង ជួញដូរគ្រឿងញៀន រត់គេចខ្លួនជាងប្រាំឆ្នាំ ដោយមានដីកាចាប់ខ្លួន ប្រាំពីរករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិតបីគីឡូក្រាម និង ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃពីរគ្រាប់ ។

សមត្ថកិច្ចបានឱ្យដឹងកាលពីរសៀលថ្ងៃទី៨ ខែតុលាថា កម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយក រង មន្ទីរ និងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ មានការសម្របសម្រួលដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនដែលបានធ្វើសកម្មភាពនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣: ៣០ រសៀល ដោយឃាត់ខ្លួនជនល្មើសបីនាក់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុង ភូមិគោចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងបីនាក់មាន៖ ១. ឈ្មោះ  ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជាមេខ្លោង មានដីកាចាប់ខ្លួនរហូត ដល់ប្រាំពីរ ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។ ២. ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំជាប្រពន្ធមេខ្លោង) និង ៣. ឈ្មោះ នាង សុវណ្ណរ៉ា ភេទ ប្រុស ៤៤ឆ្នាំ ជាបណ្តាញ។ វត្ថុតាង ដកហូត ម្សៅក្រាមពណ៌សថ្លា ប្រភេទ កេតាមីន (Ketamine) ចំនួនមួយកញ្ចប់ធំ ប្រមាណជិត មួយគីឡូក្រាម ,ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១១កញ្ចប់ ប្រមាណជិតមួយគីឡូក្រាម ,កញ្ចប់ពណ៌ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ៣៥កញ្ចប់ ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន (WY) ចំនួន  ១៦,៤០០គ្រាប់, ជញ្ចីងថ្លឹង គ្រឿងញៀនមួយគ្រឿង ,គ្រាប់បែកដៃចំនួនពីរគ្រាប់, បង់អាវុធចំនួន មួយ និងគ្រាប់ចំនួនប្រាំគ្រាប់ ,ទូរសព្ទដៃចំនួនពីរគ្រឿង រថយន្តមួយ គ្រឿង និងម៉ូតូ ចំនួនពីរគ្រឿង ។

ករណីនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន កំពុងរៀបចំ តាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner