អ្នកស្លាប់កើនឡើងលើស ១,១០០នាក់ ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់

ហ្ស៊េរុយសាឡឹម៖ កងទ័ពអ៊ីស្រាអែលបានប្រយុទ្ធដើម្បីគ្រប់គ្រងវាលខ្សាច់ជុំវិញតំបន់ហ្គាហ្សាស្ទ្រីប និងជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនដែលកំពុងប្រយុទ្ធ ខណៈដែលចំនួនអ្នកស្លាប់ដោយសារសង្គ្រាមជាមួយក្រុមហាម៉ាសបានកើនឡើងលើសពី ១,១០០គិតត្រឹមថ្ងៃចន្ទទី៩ ខែតុលា ដែលជាថ្ងៃទីបីនៃការប៉ះទង្គិចគ្នា។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃចន្ទទី៩ ខែតុលានេះថា ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់ត្រូវបានសម្លាប់ និង ១.២០០នាក់ផ្សេងទៀតបានរងរបួស ហើយភាគច្រើនរងរបួសធ្ងន់។

ជាការសងសឹក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅក្រុមហាម៉ាស់ប្រមាណ ៨០០ នៅតំបន់ហ្គាហ្សាស្ទ្រីបដែលមានប្រជាជនរស់នៅ ២,៣លាននាក់ ដោយក្រុមមន្ត្រីនៅទីនោះបានរាយការណ៍ថា មានជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤១៣នាក់បានស្លាប់។

សូមរម្លឹកថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃអាទិត្យទី៨ ខែតុលានេះ បានព្រមានឱ្យប្រទេសរបស់លោកត្រូវត្រៀមខ្លួនសម្រាប់ជម្លោះដ៏យូរ និងលំបាក ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍ ដោយបានបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់ និងបញ្ជូនក្រុមយុទ្ធជនដែលបានបាញ់សម្លាប់ជនស៊ីវិល និងចាប់ចំណាប់ខ្មាំងយ៉ាងតិច ១០០នាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner