សម្តេចតេជោ ហ៊ុន សែន នឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរឿង ប្រវត្តិសាស្ត្ររបស់សម្ដេច ផ្សេងទេ តែអាចប្រើប្រាស់នូវអ្វីដែល មានក្នុង ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមិនអនុញ្ញាត ឱ្យថតសាច់ រឿងរឿងប្រវត្តិសាស្ត្ររបស់សម្ដេច ផ្សេងដែលមានការ បញ្ចូលគំនិតរបស់អ្នកនិពន្ធខុសពីការពិត តែអាចប្រើប្រាស់នូវអ្វី ដែល មានក្នុងខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋាន ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាកក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ដូច្នេះក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅ OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈ ភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិ មាតុភូមិ នោះ បានថតចប់ជាស្ថាពរហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំពិតជាមានការរីករាយ ជាមួយ នឹងអ្វីដែលសម្រេចបាន ទោះបីថានេះវាឆ្លុះបញ្ជាំងមិនគ្រប់គ្រាន់ អស់ នូវអ្វីដែលកើតមាន ប៉ុន្តែខ្ញុំក៏មានសំណូមពរថា សុំកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅពីរ។ នេះជាសំណូមពរដ៏ទទូចរបស់ខ្ញុំ ប្រើប្រាស់នូវ អ្វីដែលមាននៅក្នុងខ្សែភាពយន្តនេះជាមូលដ្ឋានសម្រាប់ការឆ្លុះបញ្ចាំងអំពីដំណើរជីវិតខ្ញុំ ព្រោះអ្វីដែលខ្ញុំខ្លាចបំផុត គឺរឿងប្រវត្តិសាស្ត្របាន បញ្ចូល នូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះក្លាយទៅ ជារឿង ខុសពីការពិត»។

សម្តេចតេជោ បានបន្ថែមថា ខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺ ព្រះចន្ទ ពេញបូរណ៌មី ទាំង ៩៩ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនៃ ការត្រួតពិនិត្យរបស់សម្តេច ខណៈពេលខ្លះសម្តេចបានឱ្យថតឡើងវិញ សូម្បីតែការស្លៀកពាក់មិនត្រូវ ទីកន្លែង និងរបៀបសន្ទនាមិនត្រូវ ក៏ត្រូវ ឱ្យកែ និងថតឡើងវិញ បើមិនដូចនេះទេស្ថានភាពគឺខុសជា មួយនឹង ការពិត ដែលអាចហៅថា រូបភាពក្បត់នឹងខ្លឹមសារ។

សម្តេច តេជោថា ឆ្លងកាត់ត្រួតពិនិត្យ ក្នុងការថតរឿងនេះ សម្តេចក៏បាន យល់ពីការលំបាកនៃការថតខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង គឺមិនមែនជាការងាយស្រួលទេ ហើយអ្វីដែលជារឿង គ្រោះថ្នាក់នោះគឺនៅត្រង់យកតួឯកខ្សែភាពយន្តនេះ ថតនៅត្រង់ ឈុត ដែល សម្តេចយល់សប្តិធ្លាក់ក្នុងទឹកទន្លេ ហើយទឹកទន្លេកួចចេញ ទៅខាង ក្រៅ (ដែលជារឿងអព្ភូតហេតុមុនពេលសម្តេចចាកចេញ ពីរថ្ងៃ)។ នៅក្នុង ឈុតនេះតួឯកស្ទើតែបាក់ឆ្អឹងខ្នង ដោយសារការទម្លាក់ ខ្លួន រាងជ្រុល ដែលធ្វើឱ្យតួឯកស្ទើរសម្តែងលែងបាន។

ជាមួយគ្នានឹងរឿងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការ សោក ស្តាយ ជាមួយនឹងតួអង្គ បួននាក់ ដែលបានទទួលមរណកាល នៅក្នុងកំលុងពេលនៃការថត ក្នុងរឿង (រឿងកូនប្រុសក្រោម ពន្លឺ ព្រះចន្ទ ពេញបូរណ៌មី) នេះ មានទី១- មេបញ្ជារការ សុខ សារឿន កាលដែល ពេលយើងចាប់ផ្តើមថត គាត់នៅរស់, ទី២- បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ពេលយើងចាប់ផ្តើមថត គាត់នៅរស់, ទី៣- អ្នកគ្រូ តាំង លី ពេល យើងចាប់ផ្តើមថត គាត់នៅរស់ និងទី៤- ប្អូនថ្លៃពៅរបស់ខ្ញុំ គាត់ នៅរស់ ក៏ប៉ុន្តែឥឡូវរឿងបានកើត ក៏ប៉ុន្តែគាត់មិនបានមើលរឿង ដែល ត្រូវបានសម្តែងជាតួអង្គរបស់គាត់ទៀតនោះទេ»។

បើតាមអ្នកដឹកនាំរឿងបានឱ្យដឹងថា ភាពយន្តភាគរឿងកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅនឹង ដំណើរ ជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យ សង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតន កោដ្ឋ ។ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែង រកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត។ ការជួបជុំភរិយាគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយ ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅនឹងជីវិត ពិតរបស់ សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់ សម្តេចពី ភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសម្ដែងសំខាន់ៗចំនួន ១០៣នាក់ ,តួជាប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសម្ដែងក្នុងឈុតឆាកធំៗ។ ភាពយន្ត នេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច។ ភាពយន្តដែល ទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ បានចំណាយថវិកា សម្រាប់ផលិតប្រមាណជាងប្រាំលានដុល្លារអាមេរិក៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner