ក្រសួង ធន ធាន ទឹក និងឧតុនិយម ៖ អាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាខាងមុខនេះ

(ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួង ធន ធាន ទឹក បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ៖

  • ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។
    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
    ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា៖
  • បណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យម ទៅបង្ហូរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីពី៧០-៨០% ។

ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពី ខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្ហូរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner