ក្រសួងអប់រំរៀបចំសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទ សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំសិក្ខាសាលា ស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ឆ្នាំ២០២៣ ។

សិក្ខាសាលានេះធ្វើឡើងចំនួន១៨ទីតាំង មានដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង តាកែវ កណ្តាល សៀមរាប កំពង់ធំ កំពត ព្រះសីហនុ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

សិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៣៤៦នាក់ ក្នុងនោះមានបុគ្គលិកអប់រំចំនួន ២៣២នាក់ និងគរុសិស្ស គរុនិស្សិតចំនួន ៣១១៤នាក់។

សូមជម្រាបថា ក្នុងចំណោមបុគ្គលិកអប់រំចំនួន២៣២នាក់ ដែលត្រូវធ្វើជាអប្បមាទ មានមកពីមន្ទីរអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ សាលាគរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner