ឯកឧត្តម វង សូត្រ និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ញាតិកាទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព
(ព្រៃវែង)៖ ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ឯកឧត្តម វង សូត្រ អនុប្រធានទី២ នៃរដ្ឋសភា និង លោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ព្រមទាំងបុត្រ បានអញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែ សេចក្តី ស្ងប់ ក្នុងសុខគតិភព នាចេតិយ ស្ថិតក្នុងបរិវេណគេហដ្ឋាននៃស្រុកកំណើត ឯកឧត្តម វង សូត្រ ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។ ពិធីបង្សុកូលឧទ្ទិសកុសល ផល បុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សណ្តាន បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តម វង សូត្រ និងលោកជំទាវ ព្រមទាំងបុត្រ និងចៅ បានវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារ បង្សុកូល ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះ លោកតាឧបាសក វង ស៊ឹម ឧបាសិកា ទុយ សាន ឧបាសិកា ទុយ វ៉ាន់ ឧបាសក កៅ កាន ឧបាសិកា អ៊ុន អ៊ាន ឧបាសក វង ម៉េន ឧបាសិកា ប៊ុត កឹម ឧបាសក អ៊ុក ប៊ុត ឧបាសក អ៊ុក ដែន ឧបាសិកា គុយ តាតាំង និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត ។

ឯកឧត្តម វង សូត្រ និងលោកជំទាវ ព្រមទាំងបុត្រ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន ៥លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលដែលបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកទចំរើនរុងរឿង ជារៀងរហូត។ ជាមួយគ្នានេះ បានប្រគេនបច្ច័យ សម្រាប់ព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ១០ម៉ឺនរៀល ។ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំនួន ៥០០នាក់ បានរៀបចំអាហារសាមគ្គី១ពេល និងក្នុងម្នាក់ៗ ទទួលបានប្រេងកូឡា១ខ្លង ក្រម៉ា១ និងថវិកា ៥ម៉ឺនរៀល។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមវត្តជាច ឯកឧត្តម វង សូត្រ បានប្រគេនទយ្យទាន ទយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដល់ព្រះចៅអធិការវត្ត រួមមាន អង្ករ៦បេ ទឹកក្រូច២០កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់១កេសធំ ស្ករសរ១បេ តែ ៥គីឡូក្រាម ត្រីខ ១កេសធំ មីម៉ាម៉ា ១កេសធំ និងប៊ីចេង ១កេស ៕


ដោយ ហេង សម្បត្តិ