លោក ឌី រ័ត្នខេមរុណ នាំយក អំណោយកាកបាទក្រហមចែកជូនស្ត្រីដែលត្រូវបានចោរឆក់កាបូប យកលុយអស់១ពាន់ដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ នៅព្រឹកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមកចែកជូនស្ត្រីលក់ផ្លែឈើ ដែលរងគ្រោះព្រោះត្រូវបានចោរឆក់កាបូប យកលុយជង១ពាន់ដុល្លារពេលធ្វើដំណើរត្រលប់ផ្ទះវិញ ។

អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហម ដែលបាន ផ្តល់ជូនស្ដ្រីរងគ្រោះក្នុងករណីចោរឆក់កាបូបរួមមាន៖ អង្ករ ២បាវ  ៦០គីឡូ ឃីត ១កញ្ចប់ និង សម្ភារៈ ផ្ទះបាយ ១ឈុត រួមទាំងថវិកាចំនួន១ លានរៀល ក្នុងនោះលោក ណេង សាមឿន នាយប៉ុស្ត៍នគរបាលសង្កាត់ស្ទឹងមានជ័យទី២ ចំនួន ៨០ ម៉ឺន និង លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាបាទក្រហមខណ្ឌមានជ័យ ចំនួន ២០ម៉ឺនរៀល ។

សូមជម្រាបថា ស្ត្រីម្នាក់កំពុងបើករ៉ឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ កាលពីម៉ោង៤និង១០ នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៤ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រៀង សុធី  ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលត្រពាំងសិលា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ បានថ្លែងថា ចំពោះករណីខាងលើនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវតាម ចាប់មុខសញ្ញាយកមកផ្ដន្ទាទោសតាម ច្បាប់ឲ្យខានតែបាន ៕ធ.ដ

ដោយៈ អ៊ី បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner