ទីតាំងអតីត CH Net ក្នុងសង្កាត់កាកាប២ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបមួយចម្អិតកំពឹស ឥឡូវបើកវិញដោយគ្រាន់តែដោះស្លាកចេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង ដែលនៅច្រកចូលមុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលគេស្គាល់ថាពីមុនមានយីហោCH Net ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចុះបិទមិនបានយូរប៉ុន្មានផង ពេលនេះចាប់បើកភ្នាល់លេងវិញជាធម្មតា ដោយគ្រាន់តែដោះស្លាកយីហោចេញតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ទីតាំងខាងលើកន្លងមកមានយីហោCH Net ដោយបើកលេង24H បង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានភ្ញៀវចូលលេងមិនដាច់។ ទាំងនោះគឺជាមូលហេតុនៃការកើតឡើងបទល្មើសជាច្រើន ធ្វើឲ្យភូមិសង្កាត់លែងមានសុវត្តិភាព។ ក្រោយមកគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ ចុះបង្ក្រាបនិងបិទទីតាំងនោះផងដែរ។ តែមិនទាន់បានមួយចម្អិតកំពិសផងទីតាំងខាងលើ បច្ចុប្បន្នបានបើកលេងវិញយ៉ាងរលូនតែពុំមានស្លាកយីហោនោះទេ។ ចាំមើលលើកនេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ នឹងមានវិធាការយ៉ាងណាចំពោះទីតាំងខាងលើនេះ ខណៈឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner