ទុកគ្រឿងញៀនជាប់នឹងខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅម៉ោង០២និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ប៉ូ ចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេ៤៥៦ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០១កូនថង់តូច និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូ ហើយដោយមានការសង្ស័យ សមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យ ក៏រកឃើញមានគ្រឿងញៀនជាប់នឹងខ្លួន រួចសមត្ថកិច្ចបានឃាត់ខ្លួន និងនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ