នគរបាលប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួននៅម៉ោង២៣និង០០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ វេន រដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០១កូនថង់តូច និងម៉ូតូ០១គ្រឿងផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner