សម្ដេចតេជោបញ្ជាក់ថា សម្ដេចមានសុខភាពរឹងមាំធម្មតាឡើងវិញហើយ

សម្ដេចតេជោ មានរបួសគ្រេចស្មា ជាង១សប្ដាហ៍មកហើយ ដោយសារដួលកង់ពេលដែលសម្ដេចជិះហាត់ប្រាណ នៅក្នុងសួនច្បារក្នុងផ្ទះរបស់សម្ដេច។ អវត្តមានក្នុងការបង្ហាញមុខជាសាធារណៈប៉ុន្មានថ្ងៃមកនេះ បាននាំឲ្យក្រុមប្រឆាំងបានបំផុសប្រឌិតព័ត៌មានមិនពិតជាច្រើន អំពីសុខភាពរបស់សម្ដេច។

នៅថ្ងៃ២៥កក្កដានេះ ក្នុងទំព័រហ្វេសប៊ុក សម្ដេចតេជោ បានសួរសុខទុក្ខជនរួមជាតិកម្ពុជា និងសម្ដេចបានបញ្ជាក់ថា សុខភាព គឺរឹងមាំធម្មតាទេ។ ស្អែកនេះ សម្ដេចគ្រោងនឹងជួបភ្ញៀវមកពីមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការគណៈរដ្ឋមន្ត្រី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner